ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជន​អតីតបុរីVIP ដែលបានបង់ប្រាក់ផ្ដាច់១០០%

ព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មក​ទល់​ពេលនេះ ការដោះស្រាយវិវាទរបស់អតិថិជនអតីតបុរី វី អាយ ភី បានដល់ដំណាក់​កាល​ឯកភាព​ជំរុញ​បញ្ចប់ ដោយសម្រេចផ្ដល់ដំណោះស្រាយសមស្រប គឺការប្រគល់ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុជូន អតិថិជនដែលបានបង់ប្រាក់ផ្ដាច់១០០% ។ នេះបើតាម​ការ​បញ្ជាក់​របស់​លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ ។

​លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា មកទល់ពេលនេះ ការដោះ​ស្រាយ​វិវាទ​ របស់អតិថិជនអតីតបុរី វី អាយ ភី បានធូរស្រាលច្រើន ដោយសារ​តែមា​ន​ការ​ប្រជុំ​ពិភាក្សា​ជួយ​រក​ដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំ​ដែនដី​ជា​ច្រើន​លើក​ច្រើន​សារ និងមានការជួយខ្នះ ខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីរក​ដំណោះ​ស្រាយ​រួម​មួយ​បញ្ចប់​វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន។ លទ្ធផលសម្រេចបាន នាពេល នេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាព​ជំរុញ​បញ្ចប់វិវាទដោយសម្រេចផ្ដល់ដំណោះស្រាយ ក្នុងការប្រគល់ជូន​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន ដែលបានបង់ប្រាក់ផ្ដាច់១០០% ។

​លោក បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ នាពេលខាងមុខ សូមបន្តសហ ការ​ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​ព្រះសី​ហនុ ក្នុងការរៀបចំលក្ខន្តិកៈនៃការរស់នៅដោយខ្លួនឯង ពីព្រោះប្រជាពលរដ្ឋ នឹង​ត្រូវ​សហការ​​ឯកភាពគ្នាក្នុង ការប្រើប្រាស់សេវាអគ្គិសនី ភ្លើងបំភ្លឺផ្លូវសាធារណៈ សន្តិសុខ​សណ្តាប់​ធ្នាប់ ការថែទាំផ្លូវ ដាំដើមឈើ និង ការប្រមូលសំរាម ជាដើម។ ហើយ ការងារទាំងនេះ ក្រសួង​រៀប​ចំ​ដែនដី នឹងនៅជួយសម្របសម្រួល និង ការងារផ្សេងទៀតដែលអាចកើតមានឡើង ប្រសិន​បើ​មាន​តម្រូវ​ការ ដើម្បីប្រែក្លាយទៅជាភូមិឋានក្សេម ក្សាន្ត ជាទ្រនំសុភមង្គលជូនដល់ប្រជាពលរដ្ឋ ។

​លោក បានស្នើដល់អតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ សូមបន្តបង់ប្រាក់រំលស់ជាបន្ត បន្ទាប់តាមការកំណត់ ដើម្បីឱ្យការសាងសង់សំណង់បានបញ្ចប់តាមផែនការគ្រោងទុក ដោយ​ក្រសួង​នឹង ផ្ដល់ការជួយសម្របសម្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលមាន​តម្រូវ​ការ​លើ​សេវា​ធនាគារ ក្នុងការបង់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​មាន​លទ្ធភាព​បង់​ប្រាក់​រំលស់​រហូត​ទទួល​បាន​លំ​នៅ​ក្នុងក្តីស្រមៃ របស់ខ្លួនពិតប្រាកដ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ច កោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម​ឱ្យ​កាន់​តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ការ​ចុះ​បញ្ជី​ដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និង​ការ​ផ្ដល់​សេវា​រដ្ឋបាល​ដីធ្លី​ជូនប្រជាពល រដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះ​បញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូល​ដ្ឋាន​ប្រភព​សេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាព​គោល​នយោបាយ​១៥​ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែក​ទៅ​លើអាទិភាពនៃយុទ្ធសាស្រ្ត បញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕

ប្រភព BTV


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក