ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

និស្សិតបញ្ញវ័ន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយមចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ និស្សិតបញ្ញវ័ន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយមចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលមានជនក្បត់ជាតិ ៣ជំនាន់ សម រង្សី នៅពីក្រោយ ដើម្បីញុះញង់ចង់ឱ្យមានបដិវត្តន៍ពណ៌។

យុវជន ទី ស៊ីមិញ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាននិយាយថា លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិមានភាពវឹកវរ ចលាចល និងបាត់បង់សុខសន្តិភាព។

លោកបន្តថា៖«ក្នុងនាមខ្ញុំជានិស្សិត ហើយក៏ក្នុងនាមខ្ញុំជាយុវជនខ្មែរម្នាក់ដែលកំពុងរស់នៅស្រុកខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះការញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ អាចនឹងធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើង។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ឱ្យខានតែបាន»។

យុវជន ម៉ាន់ សុឃីត អាយុ ២១ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបាននិយាយថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសផ្សេងៗគឺមានក្រុមប្រឆាំងនៅពីក្រោយខ្នងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជារឿងជំទាស់ការអភិវឌ្ឍនៅតំបន់ត្រីកោណ CLV នោះទេ។

លោកបន្តថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បំភ្លៃការពិតធ្វើឱ្យបងប្អូនពលករយល់ច្រឡំចំពោះកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែការពិតពួកគេប្រើកម្លាំងពលករ ដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតធ្វើឱ្យពលរដ្ឋដែលមិនបានគិតគូរច្បាស់លាស់ ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះដែរ។

យុវជនរូបនេះបានបន្តថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកដែលបញ្ជានៅពីក្រោយខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូចក្នុងគោលបំណងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ។ ប្រសិនបើរាជរដ្ឋាភិបាលមិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែលធ្វើឱ្យប្រជាជនទាំងអស់មិនអាចរស់នៅបានសុខស្រួលនោះទេ»។

យុវតី ភន រះសា កំពុងសិក្សាជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបាននិយាយថា សកម្មភាពបាតុកម្មក្រោមលេស CLV គឺមិនអាចទទួលយកបានទេ ពលករនៅក្រៅប្រទេសគួរតែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះក្បាលម៉ាស៊ីនដឹកនាំបាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ផ្តួលរំលំរដ្ឋាភិបាល និងការប្រមូលលុយប៉ុណ្ណោះ។

យុវតីរូបនេះបានថ្លែងថា៖«ក្នុងនាមខ្ញុំជានិស្សិត និងក្រុមគ្រួសារ ខ្ញុំសូមថ្កោលទោសចំពោះពួកគាត់តែម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើបាតុកម្មហ្នឹង បើសិនណាជារាជរដ្ឋាភិបាលមានច្រកណាដែលអនុវត្តច្បាប់ចំពោះពួកគាត់ គឺឱ្យវាសមគួរតែអនុវត្តយ៉ាងតឹងរឹងបំផុត»។

ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ បានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

បាតុករស្ត្រីម្នាក់បានលើកឡើងថា៖«នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹម សុខ ថាតើធ្វើយ៉ាងណាជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្តទម្លាក់របបផ្តាច់ការចោល ទើបអាចប្តូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្តាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ»។

សកម្មភាពនេះ គឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះមានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់ សម រង្សី នៅពីក្រោយខ្នងរង់ចាំញុះញង់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក