ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានរដ្ឋសភាសម្តេច ឃួន សុដារី ជួបអនុប្រធានសភាប្រជាជនក្រុងសៀងហៃ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Zong Ming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងសៀងហៃ ដើម្បីពង្រឹងទំនាក់ទំនងផ្នែកនីតិប្បញ្ញត្តិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីក្រុងសៀងហៃ។

សម្តេចប្រធាន ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Zong Ming និងគណៈប្រតិភូ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។ សម្តេចប្រធាន បាន គូស បញ្ជាក់ ថា កិច្ច សហប្រតិបត្តិការ នេះ មាន គោលបំណង ពង្រីក ទំនាក់ទំនង ទ្វេភាគី ឱ្យ ស្រប តាម គោលដៅ យុទ្ធសាស្ត្រ ទៅវិញទៅមក។

លោកស្រី Zong Ming ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសសមិទ្ធិផលក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម។ លោកស្រីបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតរួមគ្នារវាងប្រជាជាតិទាំងពីរ។

លោកស្រី Zong Ming ក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ឃួន សុដារី អំពីតួនាទីរបស់ទីក្រុងសៀងហៃ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសចិន និងបានអញ្ជើញធុរកិច្ចកម្ពុជាឱ្យចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនាំចូលលើកទី៧ នៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយលើកទឹកចិត្តពួកគេឱ្យបង្ហាញផលិតផល និងសេវាកម្មកម្ពុជា។

កិច្ចប្រជុំបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញភាពរីកចម្រើនទៅវិញទៅមក តាមរយៈការពង្រឹងទំនាក់ទំនងផ្នែកនីតិប្បញ្ញត្តិ និងធុរកិច្ចរវាងកម្ពុជា និងសៀងហៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក