
ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរអាណត្តិទី៣ បានសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែ កញ្ញា ឆ្នាំ ២០២៤ តទៅ សម្រាប់បណ្ណទស្សនារយៈពេល ១ ថ្ងៃ។
ដោយឡែកសម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ គឺត្រូវបន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណ ចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤។ បន្ថែមលើនេះក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរបានសម្រេចកែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ ដែលធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យនៅតាមច្រកចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។
ទន្ទឹមនេះ ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរបាន ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self- Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក, នៅក្នុងប្រទេសកម្ពុជា។ គោលការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺត្រូវ ពិនិត្យមើលជាសំខាន់ ពីកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និងបរិបទនយោបាយរបស់ប្រទេសនោះ៕