ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចប៉ាប Francis អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីរយៈពេល ៣ថ្ងៃ

ឥណ្ឌូណេស៊ី៖ សម្តេចប៉ាប Francis បានអញ្ជើញដល់ប្រទេសឥណ្ឌូណេស៊ីហើយនៅថ្ងៃអង្គារ ទី០៣ ខែកញ្ញានេះ ក្នុងដំណើរអញ្ជើញទស្សនាប្រទេសចំនួន ៤ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាដំណើរទស្សនកិច្ចដែលមានរយៈពេលវែង និងការធ្វើដំណើរក្នុងចម្ងាយឆ្ងាយបំផុតរបស់សម្តេចប៉ាប ដែលបច្ចុប្បន្នមានវ័យ ៨៧ឆ្នាំទៅហើយ។ 

បុគ្គលជាទីសក្ការៈបំផុតនៃអ្នកកាន់សាសនាគ្រិស្ត និកាយកាតូលិកប្រមាណ ១,៣ពាន់លាននាក់លើពិភពលោក បានអញ្ជើញដល់រដ្ឋធានីចាកាតា ប្រទេសឥណ្ឌូណេស៊ី សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ក្នុងគោលបំណងពង្រឹងដល់ទំនាក់ទំនងអន្តរសាសនា មុននឹងបន្តអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី។

ដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃនេះ នឹងជាការតាមដានទៅលើសុខភាពរបស់សម្តេចដែលគេសង្កេតឃើញថាមានភាពចុះខ្សោយខ្លាំងមួយរយៈចុងក្រោយនេះ ក៏ប៉ុន្តែជាក់ស្ដែងគេបានឃើញវត្តមានរបស់សម្តេចប៉ាបហាក់ពោរពេញដោយថាមពល ពោលគឺសម្ដេចបានងើបឈរឡើងក្រោយពីបានចំណាយពេលហោះហើរជាង ១៣ម៉ោង ដោយស្នាមញញឹម និងគ្រវីដៃទៅកាន់អ្នករង់ចាំទទួលដំណើររបស់សម្តេចផ្ទាល់នៅអាកាសយានដ្ឋានដែលរួមមានកងកិត្តិយស រដ្ឋមន្រ្តីកិច្ចការសាសនា និងទទួលបាច់ផ្កាបែបប្រពៃណីពីកុមារពីរនាក់។

សម្តេចប៉ាបគ្រោងនឹងសម្រាកលំហែកាយក្នុងទីក្រុងហ្សាកាតានៅថ្ងៃអង្គារនេះ បន្ទាប់ពីចំណាយពេលហោះហើរដ៏វែងឆ្ងាយពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី មុនពេលជួបជាមួយលោកប្រធានាធិបតី Joko Widodo នៅថ្ងៃពុធ ជាផ្នែកមួយដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌូណេស៊ីដែលមានប្រជាជនកាន់សាសនាមូស្លីមភាគច្រើនបំផុតនៅលើពិភពលោក។

បច្ចុប្បន្ននេះ ​អ្នក​កាន់​សាសនា​កាតូលិក​មានមិនដល់ ៣ភាគរយផង​នៃ​ចំនួន​ប្រជាជន​ឥណ្ឌូណេស៊ី ពោលគឺអ្នកកាន់សាសនាកាតូលិកមានប្រហែលជា ៨លាន​នាក់ ខណៈប្រជាជនប្រមាណ ៨៧ភាគរយ ឬ ២៤២លាន​នាក់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក