ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីរុស្ស៊ីធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ុងហ្គោលីដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើដំណើរមកដល់ទឹកដីម៉ុងហ្គោលីនៅថ្ងៃចន្ទម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទឹកដីប្រទេសដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាប់តាំងពីតុលាការអន្តរជាតិនេះបានចេញដីកាចាប់ខ្លួនលោកកាលពីឆ្នាំមុន។ បើតាមទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​បង្ហាញវីដេអូនៃការចុះចតយន្តហោះរបស់លោកប្រធានាធិបតី Putin នៅអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី។

គួរបញ្ជាក់ថា មេដឹកនាំរុស្សីរូបនេះត្រូវបានតុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេចេញដីកាចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ ​ពី​បទ​និរទេស​កុមារ​អ៊ុយក្រែន​ដោយ​ខុស​ច្បាប់។

រដ្ឋាភិបាលអ៊៊ុយក្រែនបានជំរុញឱ្យអាជ្ញាធរម៉ុងហ្គោលី អនុវត្តដីកាចាប់ខ្លួនខណៈដែល ICC បានបញ្ជាក់កាលពីសប្តាហ៍មុនថាសមាជិកទាំងអស់មាន "កាតព្វកិច្ច" ក្នុងការចាប់ខ្លួន និងងឃុំខ្លួន បុគ្គលដែលជាកម្មវត្ថុនៃដីការបស់តុលាការអន្តរជាតិនេះ។ យ៉ាងណាក្ដី ការអនុវត្តតាមដីការបស់តុលាការ ICC អាចធ្វើទៅបានតិចតួចប៉ុណ្ណោះ ឬសឹងតែមិនអាចអនុវត្តបានតែម្តង ជាក់ស្ដែងវត្តមានរបស់លោក Putin នៅក្នុងរដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី ត្រូវបានរដ្ឋាភិបាលរុស្សីអះអាងថា គ្មានការបារម្ភណាមួយថាម៉ុងហ្គោលីចាប់ខ្លួនប្រធានាធិបតីរបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Putin ទៅកាន់​ប្រទេស​ម៉ុងហ្គោលី ធ្វើឡើង​បើទោះបីជាម៉ុងហ្គោលី​ជា​សមាជិក​នៃតុលាការ ICC ដែលបាន​ចេញ​ដីកា​ចាប់​ខ្លួន​លោកកាលពីខែមីនា ឆ្នាំ២០២៣ ដោយរុស្ស៊ីនិយាយថា ការផ្លាស់ទីកុមារទាំងនោះធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាពរបស់ពួកគេប៉ុណ្ណោះ ហើយបានច្រានចោលដីការបស់តុលាការ ICC ចោលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក