ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងសម្ភាសជ្រើសរើសបេក្ខជន ១៥០នាក់ដើម្បីបន្តសម្ភាសន៍ដំណាក់កាលទី​២ ក្នុងការជ្រេីសរេីសមន្ត្រីជាប់កិច្ចសន្យានៃ​ អ.ដ.ក.

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យសុំចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជ្រាបថា អ.ជ.ក. នឹងធ្វើការសម្ភាសដំណាក់កាលទី១ ដើម្បីជ្រើសរើសបេក្ខជនចំនួន ១៥០ រូប សម្រាប់ទៅធ្វើការសម្ភាសនៅដំណាក់កាលទី ២ ដែលការសម្ភាសដំណាក់កាលទី១ នេះនឹងប្រព្រឹត្តទៅថ្ងៃសៅរ៍-អាទិត្យ ទី៧-៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលព្រឹក ចាប់ផ្តើមពីម៉ោង ៨:០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:៣០នាទី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

ក្នុងនោះផងដែរ វិញ្ញាសាសួរផ្ទាល់មាត់ (សម្ភាស) ទៅលើបេក្ខជនទាំង ៤មុខជំនាញរួមមាន៖

ក- ជំនាញរដ្ឋបាល៖ ការសម្ភាសពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលទូទៅ (ការរៀបចំ និងការ គ្រប់គ្រងលិខិតរដ្ឋបាល ទំនាក់ទំនងសាធារណៈ ពិធីការ និងបទពិសោធន៍អនុវត្តការងារពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាល) ដើម្បីបំពេញការងារ ស្របតាមលក្ខខណ្ឌយោងដែលមានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

ខ- ជំនាញច្បាប់ ៖ ការសម្ភាសពាក់ព័ន្ធនឹងនីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋប្បវេណី អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ និងយន្តការដោះស្រាយវិវាទនៅកម្ពុជា ដើម្បីបំពេញការងារ ស្របតាមលក្ខខណ្ឌយោងដែលមានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

គ- ជំនាញហិរញ្ញវត្ថុ ៖ ការសម្ភាសពាក់ព័ន្ធនឹងការរៀបចំ និងកត់ត្រាឯកសារប្រតិបត្តិការហិរញ្ញវត្ថុ ការត្រួតពិនិត្យឯកសារហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបទពិសោធន៍អនុវត្តការងារពាក់ព័ន្ធនឹងកិច្ចការហិរញ្ញវត្ថុ ដើម្បីបំពេញការងារ ស្របតាមលក្ខខណ្ឌយោងដែលមានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

ឃ- ជំនាញព័ត៌មានវិទ្យា ៖ ការសម្ភាសពាក់ព័ន្ធនឹងការរចនាប្រព័ន្ធឌីជីថល និងការរៀបចំហេដ្ឋា- រចនាសម្ព័ន្ធប្រព័ន្ធឌីជីថល ដើម្បីបំពេញការងារ ស្របតាមលក្ខខណ្ឌយោងដែលមានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមថា បេក្ខជនសរុបចំនួន ១៥០ រូបនឹងត្រូវធ្វើការជ្រើសរើសទៅតាមផ្នែកនីមួយៗ រួមមាន៖ ផ្នែករដ្ឋបាលចំនួន ៤០ រូប, ផ្នែកច្បាប់ចំនួន ៨០ រូប, ផ្នែកហិរញ្ញវត្ថុចំនួន ១៥ រូប និងផ្នែកព័ត៌មានវិទ្យាចំនួន ១៥ រូប សម្រាប់ទៅធ្វើការសម្ភាសនៅដំណាក់កាលទី២។

សម្រាប់ព័ត៌មានបន្ថែម លក្ខន្ដិកៈនៃការសម្ភាស និងបញ្ជីឈ្មោះបេក្ខជនដែលត្រូវសម្ភាសតាមផ្នែក(ជំនាញ) នីមួយៗ  បេក្ខជនអាចស្វែងរក និងអានសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានភ្ជាប់ខាងក្រោម ឬចូលទៅកាន់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឬតេឡេក្រាម (Telegram) ផ្លូវការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក