ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ត្រូវតុលាការដោះលែងវិញ បន្ទាប់ពីត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយ

កោះតៃវ៉ាន់៖ នៅថ្ងៃទី០២ ខែកញ្ញានេះ តុលាការកោះតៃវ៉ាន់បានដោះលែងអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je វិញហើយ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងអំពើពុករលួយនៃការអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅក្នុងទីក្រុងធំបំផុតនៃកោះតៃវ៉ាន់ ដោយតុលាការថ្លែងថាមានការខ្វះខាតភស្តុតាងក្នុងសំណុំរឿងនេះ។

លោក Ko Wen-je ជាអតីតអភិបាលក្រុងដែលកាន់តំណែងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ និងជាបេក្ខជនទទួលបានការគាំទ្រលំដាប់ទី៣ ក្នុងការបោះឆ្នោតប្រធានាធិបតីកោះតៃវ៉ាន់កាលពីខែមករាកន្លងទៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមអ្នកស៊ើបអង្កេតបានឆ្មក់ចូលផ្ទះរបស់លោក ដែលជាទីស្នាក់ការនៃគណបក្សប្រជាជនតៃវ៉ាន់ (TPP) និងបានសាកសួរលោកជាច្រើនម៉ោង។ 

លោក Ko បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់ ដោយបានអះអាងថាលោកពុំបានធ្វើអ្វីខុសច្បាប់ឡើយ ជុំវិញការចោទប្រកាន់ថាលោកជាប់ពាក់​ព័ន្ធ​នឹង​ការ​អនុម័ត​​គម្រោង​អចលនទ្រព្យមួយចំនួន អំឡុងពេល​លោក​កាន់តំណែង​ជា​អភិបាល​ក្រុងតៃប៉ិ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រក្រោយការដោះលែងដោយតុលាការ លោក Ko បានបញ្ជាក់ជាថ្មីថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយលោកបាននិយាយថា មិនមានហេតុផលសមស្របណាមួយដែលរដ្ឋអាជ្ញាអាចឆ្មក់ចូលគេហដ្ឋានរបស់លោកឡើយ។ យ៉ាងណាមិញ រដ្ឋអាជ្ញាទីក្រុងតៃប៉ិបានអះអាងថា នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេចរបស់​តុលាការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក