ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការជាន់ខ្ពស់ប្រេស៊ីលនឹងផ្ទៀងផ្ទាត់លើសេចក្ដីសម្រេចជុំវិញការបិទបណ្ដាញសង្គម X នៅថ្ងៃចន្ទនេះ

ប្រេស៊ីល៖ ក្រុមប្រឹក្សាជំនុំជម្រះដែលមានចៅក្រមចំនួន ៥រូបនៃតុលាការកំពូលរបស់ប្រទេសប្រេស៊ីលនឹងបោះឆ្នោតសម្រេចនាថ្ងៃចន្ទនេះ ដើម្បីសម្រេចថានឹងតម្កល់សេចក្ដីសម្រេចរបស់លោកចៅក្រម Alexandre de Moraes ក្នុងការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅក្នុងប្រទេសប្រេស៊ីលដែរឬទេ? 

តុលាការកំពូលរបស់ប្រេស៊ីលដែលមានសមាជិកមានចៅក្រមចំនួន ១១នាក់ដែលបែងចែករវាងអង្គជំនុំជម្រះចំនួន២ ដែលអង្គជំនុំជម្រះនីមួយៗមានសមាជិកចំនួន ៥រូប ដោយមិនរាប់បញ្ចូលទាំងប្រធានតុលាការនោះទេ។ សមាជិកនៃអង្គជំនុំជម្រះនីមួយៗមានសិទ្ធិបោះឆ្នោតដើម្បីតម្កល់ ឬផ្លាស់ប្តូរសេចក្ដីសម្រេចដែលធ្វើឡើងដោយចៅក្រមទោលបាន។ 

គួរបញ្ជាក់ថា បណ្ដាញសង្គម X ត្រូវបានផ្អាកនៅក្នុងប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍ ដែលប្រេស៊ីលគឺជាទីផ្សារដ៏ធំបំផុតមួយនៃបណ្ដាញសង្គមនេះ ក្រោយពីមានការសម្រេចពីលោកចៅក្រម Moraes បន្ទាប់ពីជម្លោះដែលបានអូសបន្លាយជាច្រើនខែជាមួយ Elon Musk។ គួរឱ្យដឹងថា ការសម្រេចផ្អាកដំណើរការបណ្ដាញសង្គម X ក្នុងប្រទេសប្រេស៊ីល បន្ទាប់់ពីប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលនេះបានខកខានលើការតម្រូវឱ្យមានការដាក់អ្នកតំណាងស្របច្បាប់របស់ខ្លួនតាមការបង្គាប់របស់តុលាការ។ 

ជុំវិញបញ្ហានៃបណ្ដាញសង្គម X នេះត្រូវបានគេមើលឃើញថាមានឫសគល់ពីការបង្គាប់របស់លោកចៅក្រម Alexandre de Moraes ដែលតម្រូវឱ្យបណ្ដាញសង្គម X បិទគណនីដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ថាផ្សព្វផ្សាយព័ត៌មានមិនពិត និងការជំរុញឱ្យមានការរើសអើង។ ក្រោយមក លោក Musk បានជំទាស់នឹងការបញ្ជារបស់លោកចៅក្រម និងថ្លែងថាលោក Moraes បានបំពេញមុខងារនៃការត្រួតពិនិត្យព័ត៌មាន និងមាតិកាដោយភាពលម្អៀង។ មិនត្រឹមតែប៉ុណ្ណោះ លោក Elon Musk ក៏ធ្លាប់ហៅលោកចៅក្រម Moraes ថាជា «ជនផ្ដាច់ការ» ទៀតផង៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក