ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋនឹងទទួលបានការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅនៅទិសឦសានដោយឥតគិតថ្លៃ រហូតដល់ចុងឆ្នាំ

ភ្នំពេញ៖ ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន អំពីដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលនឹងត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ នេះ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

ក្រសួងព័ត៌មានបានបញ្ជាក់ថាការណ៍នេះធ្វើឡើងដោយអនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ ក្រសួងមិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេចំពោះរាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។

ក្រសួងព័ត៌មានបានបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។

ក្រសួងព័ត៌មានប្រកាសថា ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្ត ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី»

ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចនេះ តម្រូវឱ្យសាធារណជនចុះឈ្មោះ ជាមុន។ ការចុះឈ្មោះដំណើរទស្សនកិច្ចទិសឦសាន នឹងរៀបចំជូនអ្នកចូលរួមចំនួន ២០០នាក់ ក្នុងមួយលើក សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម, ការចុះឈ្មោះធ្វើដំណើរទស្សនកិច្ចខាងលើនេះ នឹងរៀបចំជូនស្របតាមគោលការណ៍ «មកមុន ទទួលបានមុន»។ ដើម្បីចុះឈ្មោះអនឡាញ សូមធ្វើការស្កេន QR Code, រយៈពេលដំណើរទស្សនកិច្ចមានចំនួន ១ថ្ងៃ ចាប់ផ្តើមធ្វើដំណើរទៅកាន់ «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ចេញដំណើរនៅម៉ោង ៤:០០ នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ១៦:០០ នាទីរសៀល, ទីកន្លែងជួបជុំនឹងកំណត់ជាក់ស្តែង។

ក្រសួងព័ត៌បានបន្ថែមទៀតថា ក្រុមការងារ នឹងទំនាក់ទំនងទៅកាន់សាធារណជនជាមុន ដើម្បីជូនដំណឹងនិងត្រៀមលក្ខណៈសម្រាប់ ការធ្វើដំណើរ។ ជាមួយគ្នានេះ មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ច, ក្រុមការងារនឹងអញ្ជើញអ្នកចូលរួម ដើម្បីស្តាប់ការធ្វើបទបង្ហាញ ដែលរៀបចំឡើងដោយមន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ អ្នកចូលរួមនឹងទទួលបាននូវការផ្តល់ព័ត៌មានលម្អិតពីកម្មវិធីដំណើរទស្សនកិច្ចទិសឦសាននេះ និង ឯកសារផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក