ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយវីដេអូចំនួន១២ បង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា ក្រសួងនឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប។

វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការដឹកនាំផលិតដោយផ្ទាល់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយអំពីការងារដែលក្រសួងបានធ្វើកន្លងមក ទាំងការងារអភិរក្ស និងអភិវឌ្ឍ នឹងមានរំលេចនៅក្នុងវីដេអូឯកសារទាំង១២នេះ។ កញ្ញាមានសុទិដ្ឋិនិយមថា តាមរយៈវីដេអូនេះ សាធារណជននឹងបានយល់ដឹងកាន់តែច្បាស់អំពីការងារដែលថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ប្រឹងប្រែងធ្វើ ដោយសហការជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជានិរន្ដរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

នៅក្នុងការងារផលិតវីដេអូទាំង១២នេះ កញ្ញា អ៊ឹម រចនា សូមគោរពថ្លែងអំណរគុណចំពោះលោករដ្ឋមន្ដ្រី ឌិត ទីណា ដែលបានចំណាយពេលណែនាំតម្រង់ទិស និងផ្ដល់អនុសាសន៍កែលម្អ ធ្វើយ៉ាងណាឱ្យវីដេអូទាំងអស់មានខ្លឹមសារឆ្លុះបញ្ចាំងនូវការងារពិតជាក់ស្ដែងដែលក្រសួងកំពុងធ្វើ និងបន្តធ្វើទៅថ្ងៃមុខ ដើម្បីសម្រេចបាននូវគោលនយោបាយរបស់ក្រសួង។ គោលនយោបាយរបស់ក្រសួងដែលប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យប្រជាជន និងប្រជាជាតិកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»

សម្រាប់វីដេអូដំបូងដែលត្រូវចេញផ្សាយនាល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងជ្រើសយកវីដេអូឯកសារស្ដីអំពីការងារអភិរក្សធនធានជលផលបាតសមុទ្រនៅតំបន់កោះអាចម៍សេះ។ វីដេអូឯកសារនេះ បានចាក់បញ្ចាំងនៅក្នុងពិធីបើកមហោស្រពភាពយន្តអន្ដរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ និងក្នុងកម្មវិធីផែនដីដ៏ស្រស់ស្អាត ដែលលោករដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក