ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ទទួលមរណភាពក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ

ភ្នំពេញ៖​ នៅក្នុងសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងព្រះបរមរាជវាំង បានចែករំលែកព័ត៌មាន នៃការទទួលមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទ ក្រហមកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទី ព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាឥស្សរជនដ៏ឆ្នើមមួយរូបនៅក្នុងនយោបាយកម្ពុជា និងក្នុងកិច្ចការចូលរួមបម្រើព្រះរាជកិច្ចក្នុងព្រះបរមរាជវាំង ដោយកាន់តំណែងសំខាន់ៗជាច្រើនក្នុងអាជីពដ៏យូរអង្វែងរបស់សម្តេច។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល មិន​ត្រឹម​តែ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ពិធីបុណ្យ​ជាតិ​អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា។ ការរួមចំណែករបស់សម្តេចចំពោះប្រទេសជាតិបានបន្សល់ទុកនូវសញ្ញាណដែលមិនអាចលុបចោលបានចំពោះការអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ប្រទេស។

ក្រោយ​ពី​ទទួល​មរណភាព សព​សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ផ្ទះ​លេខ​៨៣ ផ្លូវ​សុខ​ហុក (១០៧) កែង​ផ្លូវ​យ៉ូ​សែប ប្រោស​ទី​តូ (២១៤) សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

ក្រសួងបានអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មកចូលរួមពិធីបុណ្យសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដើម្បីជាសញ្ញានៃការគោរព និងកាន់ទុក្ខចំពោះថ្នាក់ដឹកនាំ ដែលបានបូជាជីវិតបម្រើប្រជាជនកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក