ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «នៅលើព្រំដែនប្រវែង ១២៧០គីឡូម៉ែត្រ យើងបានឯកភាពគ្នា និងបានបោះបង្គោលព្រំដែនរួចរាល់ ចំនួន ២០៤៧បង្គោល ស្មើនឹង ៨៤ភាគរយ»

ភ្នំពេញ៖ នៅលើព្រំដែនប្រវែង ១២៧០គីឡូម៉ែត្រ កម្ពុជាបានឯកភាពគ្នា និងបានបោះបង្គោលព្រំដែនរួចរាល់ ចំនួន ២០៤៧បង្គោល ស្មើនឹង ៨៤ភាគរយ។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី១ ខែកញ្ញានេះ។

 បើតាមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅកសាងខ្សែព្រំដែនមួយច្បាស់លាស់ជាមួយប្រទេសជិតខាង ទាំងព្រំដែន​គោកនិងព្រំដែនសមុទ្រ ក្នុងគោលដៅរក្សាឱ្យបានផ្ទៃដី ១៨១ ០៣៥ គ.ម២ ដើម្បីទុកជាមរតកសម្រាប់កម្ពុជាជានិច្ចនិរន្តរ៍។

ដោយឡែក នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេវមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតឱ្យមាននូវរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដោយឈរលើមនសិការនិងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យនិង បូរណភាពទឹកដី ផ្សារភ្ជាប់ ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយនិងសន្តិសុខសង្គម រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងនៅតែបន្តផ្តល់តម្លៃកិច្ចការព្រំដែន ជាកិច្ចការដ៏មានសារៈសំខាន់ ជាអាយុជីវិតរបស់ជាតិ និងជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត និងដោយប្រកាន់ខ្ជាប់ឥតងាករេនូវឧត្តមគតិ ស្នេហាជាតិដ៏ស្មោះត្រង់បំផុត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែល មានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រងនិងសមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រមទាំងការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹង កិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំនិងចង្អុល បង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យឋិតថេរ គង់វង្ស យូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក