ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

FIFA នៅតែបន្តពន្យារការសម្រេចអំពីសំណើរបស់ប៉ាឡេស្ទីន ដែលទាមទារឱ្យដាក់ទណ្ឌកម្មលើសមាគមបាល់ទាត់អ៊ីស្រាអែល

កីឡា៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសម្រេចបន្តពន្យារពេលសាជាថ្មីម្តងទៀត ជុំវិញការសម្រេចចុងក្រោយរបស់ខ្លួនអំពីការស្នើសុំពីសំណាក់ប៉ាឡេស្ទីនឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ ដកសិទ្ធិអ៊ីស្រាអែលចេញពីការប្រកួតអន្តរជាតិទាំងអស់ ពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមដែលកំពុងអូសបន្លាយនៅតំបន់ហ្គាហ្សា។ 

FIFA បានបញ្ជាក់កាលពីល្ងាចថ្ងៃសុក្រថា ខ្លួននឹងពិចារណាលើសំណើរបស់សមាគមបាល់ទាត់ប៉ាឡេស្ទីន (PFA) ប្រឆាំងនឹងសមាគមបាល់ទាត់អ៊ីស្រាអែល (IFA) នៅក្នុងខែតុលាខាងមុខ។

សូមបញ្ជាក់ថា សមាគមបាល់ទាត់ប៉ាឡេស្ទីន (PFA) បានដាក់សំណើឱ្យផ្អាកសិទ្ធិរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែលតាំងពីខែឧសភាកន្លងទៅម្ល៉េះ ដោយ FIFA បានបញ្ជាឱ្យមានការវាយតម្លៃផ្នែកច្បាប់ជាបន្ទាន់ ហើយសន្យាថានឹងដោះស្រាយបញ្ហានេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សា​ FIFA ក្នុងខែកក្កដា។ យ៉ាងណាមិញ កាលពីខែមុន FIFA បានឱ្យដឹងថា ជុំវិញសំណើរបស់ប៉ាឡេស្ទីនលើករណីអ៊ីស្រាអែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យសម្រេចនៅថ្ងៃទី៣១ ខែសីហានេះ។ យ៉ាងណាមិញ កាលពីម្សិលមិញ FIFA បានប្រកាសថា ការវាយតម្លៃពីសំណើរបស់ប៉ាឡេស្ទីននឹងធ្វើឡើងនៅខែមិថុនាខាងមុខវិញ។

សំណើរបស់ប៉ាឡេស្ទីនបានចោទប្រកាន់សមាគមបាល់ទាត់អ៊ីស្រាអែលក្នុងការបំពានច្បាប់អន្តរជាតិដោយរដ្ឋាភិបាលអ៊ីស្រាអែល ការរើសអើងប្រឆាំងនឹងកីឡាករអារ៉ាប់ និងការរួមបញ្ចូលនៅក្នុងលីកនៃក្លឹបរបស់ខ្លួនដែលមានទីតាំងនៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈសមាគមបាល់ទាត់អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ

សមាគមបាល់ទាត់ប៉ាឡេស្ទីនថ្លែងថា យ៉ាងហោចណាស់កីឡាករប៉ាឡេស្ទីន ៩២នាក់បានស្លាប់ដោយសារសង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់របស់ខ្លួនត្រូវបានបំផ្លាញ លីគបាល់ទាត់ប៉ាឡេស្ទីនត្រូវបានផ្អាក ហើយក្រុមជម្រើសជាតិប៉ាឡេស្ទីនតម្រូវឱ្យលេងវគ្គជម្រុះ World Cup នៅក្រៅប្រទេស។ នៅក្នុងសំណើរបស់ខ្លួន PFA ចង់ឱ្យ FIFA អនុម័ត "ការដាក់ទណ្ឌកម្មសមស្របណាមួយ" ប្រឆាំងនឹងក្រុមបាល់ទាត់អ៊ីស្រាអែល ទាំងបាល់ទាត់ជម្រើសជាតិ និងក្លឹបអាជីពរបស់អ៊ីស្រាអែលផងដែរ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក