ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បន្តរកឃើញករណីជំងឺផ្តាសាយបក្សីនៅលើសត្វគោនៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅរដ្ឋ California

សហរដ្ឋអាមេរិក៖ នាយកដ្ឋានកសិកម្មនៃរដ្ឋ California ឱ្យដឹងថា សត្វគោនៅក្នុងកសិដ្ឋានផលិតទឹកដោះគោចំនួន ៣កន្លែងត្រូវបានរកឃើញថាមានឆ្លងជំងឺផ្តាសាយបក្សី ដែលបានបង្កជាក្ដីបារម្ភបន្ថែមទៀត ខណៈរដ្ឋ California គឺជារដ្ឋដែលផលិតទឹកដោះគោខ្ពស់ជាងគេបំផុតរបស់សហរដ្ឋអាមេរិក។ 

គួរបញ្ជាក់ថា ការរកឃើញវិជ្ជមានជំងឺផ្តាសាយបក្សីលើសត្វគោនេះបានបង្កជាការរីករាលដាលកាន់តែខ្លាំង ពោលគឺមានការរកឃើញករណីវីរុស H5N1 ក្នុងរដ្ឋចំនួន ១៤ ហើយនៅសហរដ្ឋអាមេរិក ដែលក្នុងនោះករណីចម្លងជំងឺផ្តាសាយបក្សីត្រូវបានរកឃើញលើហ្វូងសត្វជាង ១៩០ ខណៈមានករណីឆ្លងទៅលើអ្នកធ្វើការនៅកសិដ្ឋានផលិតទឹកដោះគោ និងកសិដ្ឋានចិញ្ចឹមសត្វបក្សីចំនួន ១៣នាក់ផងដែរ។ 

អ្វីដែលជាក្ដីបារម្ភបំផុតនោះគឺ ការរកឃើញករណីវីរុសផ្តាសាយបក្សីបន្តនៅលើសត្វគោ ធ្វើឱ្យគេគិតថាវីរុសនេះនឹងអាចសម្របខ្លួនកាន់តែងាយក្នុងការរីករាលដាលទៅកាន់មនុស្ស។ យ៉ាងណាមិញ មន្រ្តីជំនាញសុខាភិបាលនៅតែអះអាងថា ជំងឺគ្រុនផ្តាសាយបក្សីមានហានិភ័យទាបប៉ុណ្ណោះសម្រាប់សុខភាពមនុស្ស។ 

បើតាមរបាយការណ៍ពីនាយកដ្ឋានចំណីអាហារ និងកសិកម្មនៃរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា មកទល់ពេលនេះពុំមានករណីឆ្លងជំងឺផ្តាសាយបក្សីលើមនុស្សឡើយនៅក្នុងរដ្ឋនេះ ហើយករណីផ្ទុះឡើងនៃវីរុសផ្តាសាយបក្សីក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះកើតឡើងនៅតំបន់ Central Valley ដោយហ្វូងសត្វគោបានបង្ហាញរោគសញ្ញានៃការឆ្លងមេរោគនេះកាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ។ 

ដោយឡែក បើតាមការអះអាងពីក្រសួងកសិកម្មអាមេរិកឱ្យដឹងថា ក្រសួងកំពុងធ្វើតេស្ដជុំវិញបញ្ហានេះដើម្បីបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សីនៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រសួងកសិកម្មបន្ថែមថា ក្រសួងកំពុងបំពេញការងារយ៉ាងជាប់លាប់ជាមួយនាយកដ្ឋានស្បៀងអាហារ និងកសិកម្មនៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក