ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការកំពូលប្រេស៊ីលព្រមានពីការផ្អាកប្រតិបត្តិការរបស់កម្មវិធីបណ្ដាញសង្គម X នៅយប់ថ្ងៃព្រហស្បតិ៍នេះ

ប្រេស៊ីល៖ ចៅក្រមតុលាការកំពូលប្រេស៊ីល លោក Alexandre de Moraes បានបង្គាប់ឱ្យលោក Elon Musk មហាសេដ្ឋីអាមេរិកដែលជាម្ចាស់បណ្ដាញសង្គម X (អតីតកម្មវិធី Twitter) ឱ្យដាក់ឈ្មោះអ្នកតំណាងស្របច្បាប់សម្រាប់បណ្ដាញសង្គម X នៅក្នុងប្រទេសប្រេស៊ីលក្នុងរយៈពេល ២៤ម៉ោង បើមិនដូច្នោះទេកម្មវិធីផ្ញើសារបណ្ដាញសង្គមនេះ ប្រឈមនឹងការផ្អាកលែងឱ្យដំណើរការនៅក្នុងប្រទេសប្រេស៊ីលដែលមានប្រជាជនប្រមាណ ២១០លាននាក់នេះ។ 

នៅដើមខែសីហា កម្មវិធីបណ្ដាញសង្គម X បានប្រកាសថា ខ្លួននឹងបិទប្រតិបត្តិការរបស់ខ្លួន និងបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសប្រេស៊ីលទាំងអស់ ដែលជាការឆ្លើយនឹងសកម្មភាពរបស់លោក Alexandre de Moraes ដែលលោក Elon Musk ចាត់ទុកថាជាសកម្មភាពបង្គាប់ឱ្យត្រួតពិនិត្យលើបណ្ដាញសង្គមនេះ។ 

តុលាការកំពូលប្រេស៊ីលបានបង្ហោះរូបភាពនៃសេចក្ដីសម្រេចនេះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃពុធម្សិលមិញនេះ ដោយប្រើប្រាស់គណនី X ផ្លូវការរបស់តុលាការតែម្តង ដោយភ្ជាប់ជាមួយ (Tag) គណនីរបស់លោក Elon Musk និងគណនីកិច្ចការរដ្ឋាភិបាលសកលរបស់បណ្ដាញសង្គម X ជាមួយគ្នាផងដែរ។

នៅក្នុងសេចក្ដីសម្រេចនេះ ចៅក្រមតុលាការកំពូលប្រេស៊ីលបានថ្លែងថា នៅក្រោមច្បាប់គ្រប់គ្រងបញ្ហាអ៊ីនធឺណិតរបស់ប្រេស៊ីល ក្រុមហ៊ុនដែលមិនគោរពច្បាប់របស់ប្រទេសប្រេស៊ីល ឬបំពានលើការរក្សាការសម្ងាត់នៃព័ត៌មានឯកជនអាចនឹងត្រូវផ្អាកសកម្មភាពរបស់ក្រុមហ៊៊ុនទាំងនោះជាបណ្តោះអាសន្នបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក