ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ប្រគល់អំណោយដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត

ភ្នំពេញ: លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១

អំណោយក្នុងនោះរួមមានថវិកា ចំនួន៣,០០០ដុល្លារ, អង្ករ ចំនួន១៤.៥តោន, ត្រីខកំប៉ុង ចំនួន២០០កេស, អាវភ្លៀង ចំនួន១,០០០អាវ, ភេសជ្ជៈកូកាកូឡា ចំនួន២០០កេស, ទឹកសម្លាប់មេរោគ ចំនួន២ធុង និងវីតាមីន C ចំនួន៥កេសផងដែរ។

ក្នុងឲ្យកាសនោះដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់អំពីរឿងលោក សម រង្ស៉ី និងបក្ខពួក កាលពីពេលថ្មីៗនេះ បានបំភ្លៃព័ត៌មានថា ពួកគេបានជួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ខណៈដែលសម្តេចទៅពិនិត្យសុខភាព នៅប្រទេសបារាំង។

តាមរយៈវីដេអូមួយ ដែលបង្ហោះនៅលើហ្វេសបុក លោក ស សុខា កូនប្រុសរបស់សម្តេចស ខេង, លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចង់បំបែកបំបាក់ផ្ទៃក្នុងរបស់ CPP ទៅមិនរួចនោះទេ ដូចខ្ញុំបានបញ្ជាក់ គឺមិនមែនលើកទី១ទេ គេធ្វើកន្លងមកគេធ្វើជាប្រចាំ គេបានធ្វើរួចទៅហើយ ប៉ុន្តែចុងក្រោយមិនអាចធ្វើរួចនោះទេ»។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសគាំទ្រ ចំពោះការចេញមុខបដិសេធ និងបញ្ជាក់ការពិតរបស់ លោក ស សុខា ក្នុងនាមជាកូន និងគ្រួសារ ទៅកាន់មហាជន។

លោក ហ៊ុន ម៉ានី ក៏បានបង្ហាញការងឿងឆ្ងល់ចំពោះស្ថាប័នបរទេស ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួន ដែលមិនបានចេញនូវសេចក្តីថ្លែងការណ៍អ្វីទាំងអស់ ចំពោះការប្រឌិតព័ត៌មានរបស់ក្រុមក្រៅច្បាប់នេះ ដែលហាក់ដូចជាផ្តល់បរិកាសឱ្យជនទាំងនោះ អាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ ហើយហាក់បីដូចជាផ្តល់ជាបរិកាសឱ្យពួកនេះ ទទួលអភ័យឯកសិទ្ធិដើម្បីធ្វើកិច្ចការងារដោយមិនគោរពទៅតាមអ្វីដែលជាច្បាប់មានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា តើមានហេតុផលអ្វី តើជាចេតនាដែរឬទេ?

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព។ បន្ទាប់ពីទទួលដំណឹងនេះ លោក សម រង្ស៉ី ដែលកំពុងមានវត្តមាននៅអាមេរិក និងបក្ខពួករបស់ខ្លួន បានបំភ្លៃថា សម្តេចក្រឡាហោម ស ខេង បានជួបជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។

លោក ស សុខា និងនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមុខច្រានចោលភ្លាមៗចំពោះព័ត៌មាននេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃ និងចែកចាយបន្តដោយគោលដៅទុចរិតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក