ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលបន្តដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមវិស័យកម្មន្តសាល និងសេវាកម្ម

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងស្វែងរកដំណោះ​ស្រាយចំពោះបញ្ហាប្រឈមរបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំសម្របសម្រួលដោយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន ក្រុមការងារ-គ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សមាគមពាក់ព័ន្ធ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សរុបប្រមាណ២៦០នាក់។

លោក ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ លោកបានលើកឡើងថា៖​ "វិស័យឯកជនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ហើយវាជាកត្តាចាំបាច់ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការរីកចម្រើននៃវិស័យឯកជន។

នៅក្នុងជំនួបនេះ ឧកញ៉ា តែ តាំងប៉ បានលើកឡើងពីវឌ្ឍនភាពនៃដំណោះស្រាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន ចាប់តាំងពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីឆ្នាំមុន។ លោកឧកញ៉ា ​បាន​កត់​សម្គាល់​ថា បញ្ហា​ប្រឈម​ជាច្រើន​ត្រូវ​បាន​ដោះស្រាយ ប៉ុន្តែ​នៅ​មាន​បញ្ហា​សេសសល់ និងបញ្ហាកើតថ្មីមួយចំនួនទៀត ដែល​ទាមទារ​ឱ្យមានដំណោះស្រាយ និង​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល។

អង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមចំនួន២២ ដើម្បីអង្គប្រជុំពិភាក្សាដោះស្រាយ។ បញ្ហាទាំងនោះរួមមានលក្ខខណ្ឌតម្រូវភាពអនុលោម ដូចជាការចុះបញ្ជីផលិតផល និងកាតព្វកិច្ចពន្ធដារ, សម្ពាធពីការប្រកួតប្រជែង, ការទទួលបានហិរញ្ញប្បទាន, ការចូលទៅកាន់ទីផ្សារ, ការទទួលបានកម្លាំងពលកម្មជំនាញ, និងថ្លៃដើមផលិតកម្មខ្ពស់ ដោយសារថ្លៃដឹកជញ្ជូន និងតម្លៃថាមពលជាដើម។

លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក សមាជិកនៃអង្គការតំបន់ និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ លោកបានលើកទឹកចិត្តឱ្យវិស័យឯកជនខិតខំពង្រឹងប្រតិបត្តិការ និងភាពប្រកួតប្រជែងរបស់ខ្លួន ដែលនឹងជួយពួកគេឱ្យត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា នៅឆ្នាំ២០២៩ ផងដែរ។

លោកបានលើកឡើងថា៖ សហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកលក្ខណៈពិសេសរបស់ខ្លួន ព្រោះនៅថ្ងៃខាងមុខ ការប្រកួតប្រជែងនឹងមិនធូរជាងបច្ចុប្បន្នទេ។ ដូច្នេះយើងត្រូវបង្កើតលក្ខណៈពិសេសសម្រាប់ផលិតផលរបស់យើង ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើម និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលសេវាសាធារណៈ ទាំងថ្លៃសេវា និងសុពលភាព និងកំពុងបន្តកំណែទម្រង់សេវាសាធារណៈរបស់ខ្លួនដោយដាក់ឱ្យដំណើរការលើប្រព័ន្ធអនឡាញ។ ក្រសួងក៏បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពសេវា និងពង្រីកសមត្ថភាពធ្វើតេស្តលើប៉ារ៉ាម៉ែត្រកាន់តែច្រើនសម្រាប់បម្រើដល់វិស័យឯកជន។

ក្រសួងនឹងបន្តកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានយកទៅពិចារណានៅក្នុងដំណើរការរៀបចំអន្តរាគមន៍ និងការបង្កើតគោលនយោបាយគាំទ្រនានា។ លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជននាពេលខាងមុខ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក