ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្រុកស្វាយលើ ខេត្តសៀមរាប

សៀមរាប: នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានបន្តដំណើរទៅកាន់ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីពិនិត្យ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំ។

សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មទំនើបដំបូងគេដែលបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ កាលពីចុងឆ្នាំ២០២៣។ មានសមាជិកសរុប៦៧នាក់ សហគមន៍ទំនើបស្រូវនាងអំលាតសន្ធឹងលើផ្ទៃដី ៧២៨ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង៣៥ហិកតា ជាដីរក្សាព្រៃ។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ប្រធានសហគមន៍ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរនិងលើកទឹកចិត្តដល់សហគមន៍ ដែលបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចងក្រងប្រជាកសិករ ទៅជាសហគមន៍បែបទំនើប។ សហគមន៍កសិកម្មទំនើបដែលប្រមូលផ្ដុំកម្លាំងនិងធនធាន អនុវត្តការដាំដុះស្រូវដោយមានផែនការច្បាស់លាស់ មានការសម្របសម្រួលគាំទ្របច្ចេកទេស ទុន និងទីផ្សារ ពីសំណាក់ក្រសួង។

ក្រៅពីផលិតកម្មស្រូវ លោករដ្ឋមន្ដ្រីបានលើកឡើងនូវទស្សនវិស័យដែលចង់ឃើញសហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្តថែរក្សាដីព្រៃ ដែលជាផ្នែកមួយនៃការថែរក្សាបរិស្ថាន ទាក់ទាញទឹកភ្លៀង និងឈានទៅធ្វើកសិរុក្ខកម្ម ដើម្បីធ្វើយ៉ាងណាទាញយកប្រយោជន៍ឱ្យបានជាអតិបរិមាជូនដល់ប្រជាជននៅក្នុងតំបន់ ដោយមិនប៉ះពាល់ដល់ព្រៃឈើនិងបរិស្ថាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក