ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោករដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញទៅកាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ដំណើររបស់ឯកឧត្តមរដ្ឋមន្ដ្រីនេះ មានការអញ្ជើញចូលរួមអមដំណើរដោយលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីជំនាញ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងមន្ដ្រីកសិកម្មឃុំប្រចាំស្រុកសណ្ដាន់ជាច្រើនរូប។

នៅក្នុងបទបង្ហាញរបស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប បានគោរពជម្រាបជូនលោករដ្ឋមន្ដ្រី ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលជ្រាបថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំនេះ ដែលមានសមាជិកចំនួន ៥៧គ្រួសារ និងមានផ្ទៃដីផលិតកម្ម ២៥១ហិកតា បានចុះបញ្ជី និងរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួនរួចហើយ។ បើតាមលោក ឃឹម ហ្វីណង់ សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការអាជីវកម្ម និងគ្រោងចាប់ផ្ដើមផលិតកម្មក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះបងប្អូនប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ នៅចំពោះមុខអង្គពិធីទាំងមូល ក្រោមដំណក់ទឹកភ្លៀង ឯកឧត្តមរដ្ឋមន្ដ្រីបានពន្យល់ម្ដងទៀតអំពីមូលហេតុដែលក្រសួងជំរុញការចងក្រងសហគមន៍កសិកម្មទំនើប អត្ថប្រយោជន៍ដែលកសិករទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ សមាជិកសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រ ទាំងទុន បច្ចេកទេស និងទីផ្សារ ឈានកាត់បន្ថយការចំណាយ បង្កើនផលចំណេញ ព្រមទាំងធានានិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក