ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសបង្កើតក្រុងថ្មីគឺ «ក្រុងកំពង់សោម» នៃខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុងថ្មីមួយបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុគឺ «ក្រុងកំពង់សោម»។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ 

បើតាមអនុក្រឹត្យដដែលនេះបញ្ជាក់ថា ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន ០៥ ពីស្រុកព្រៃនប់ រួមមានឃុំរាម, ឃុំបិតត្រាំង, ឃុំអូរឧកញ៉ាហេង, ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ដែលនឹងត្រូវក្លាយជាសង្កាត់រាម, សង្កាត់បិតត្រាំង, សង្កាត់អូរឧកញ៉ាហេង, សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។

ទីតាំងរដ្ឋបាលនៃក្រុងកំពង់សោមដែលទើបនឹងបង្កើតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់រាម។ 

សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសបង្កើតក្រុងកំពង់សោមបន្ថែមនាពេលនេះ នាំឱ្យខេត្តព្រះសីហនុមានក្រុងចំនួន ៣ រួមមានក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង និងក្រុងកំពង់សោមនេះផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក