(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា បានចាត់តំណាងក្រុមការងារនាំយកអំណោយមានអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខយកទៅប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជាមួយកងកម្លាំង ដែលបានចំណាយកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលនូវការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយនូវការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍តទៅទៀត។
អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១- អង្ករ ២០តោន
២- ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣- មី ៥០កេស ស្មើ ៣០០កេសតូច
៤- ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥- ប៊ីចេង ៧៥គីឡូ
៦- អំបិល ៧៥គីឡូ
៧- ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨- ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩- ទឹកសុទ្ធ ARUNA ៥០០កេស
១០- ម៉ាស់ ៥កេសធំ មាន២៥០ប្រអប់ស្មើ១២,៥០០ម៉ាស់
១១- ថ្នាំពេទ្យ ៥កេសធំ ស្មើ ៤០០ប្រអប់តូច៕