ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្ស ៦នាក់ស្លាប់ និងជាង ២០នាក់សង្គ្រោះបន្ទាន់ដោយសារការពុលស្រានៅទីក្រុងបាងកក

ថៃ៖ អាជ្ញាធរថៃបានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហានេះថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និងជាង ២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានផឹក និងពុលស្រាដែលមានសារជាតិមេតាណុល (Methanol)។ រដ្ឋបាលទីក្រុងបាងកកបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅក្នុង​សង្កាត់​ខុង​សាម​វ៉ា (Khlong Sam Wa) ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​បាងកក ដែលអាជ្ញាធរបានរកឃើញទីកន្លែងលក់គ្រឿងស្រវឹងខុសច្បាប់ចំនួន ១៩កន្លែង។ 

បើតាមការបញ្ជាក់ពីរដ្ឋបាលក្រុងបាងកកឱ្យដឹងថា មកទល់ពេលនេះមានអ្នកស្លាប់ចំនួន ៦នាក់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ និងមានមនុស្ស ២២នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពអាការៈធ្ងន់ធ្ងរ។ សាច់ញាតិអ្នកដែលពុលស្រាម្នាក់និយាយថា "បន្ទាប់ពីផឹករួច ឪពុករបស់ខ្លួនហាក់ដូចមានអាការៈស្ទះខ្យល់ ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដង"

សូមបញ្ជាក់ថា ប្រទេសថៃជាប្រទេសដែលកាន់ពុទ្ធសាសនាមានច្បាប់យ៉ាងតឹងរ៉ឹងចំពោះការលក់គ្រឿងស្រវឹង ដោយដាក់កម្រិតនៃម៉ោង និងថ្ងៃដាក់លក់យ៉ាងជាក់លាក់ ជាពិសេសហាមលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យសាសនាជាដើម។ យ៉ាងណាមិញ ច្បាប់គ្រឿងស្រវឹងយ៉ាងតឹងរ៉ឹងបានធ្វើឱ្យមានការផលិត និងដាក់លក់គ្រឿងស្រវឹងខុសច្បាប់យ៉ាងសំបូរបែប ដែលអ្នកស្រុកស្គាល់ និងហៅស្រាទាំងអស់នោះថា «យ៉ាដុង»«Ya Dong»

លោក Somwang Chaiprakraiwan មន្ត្រីមូលដ្ឋាននៃតំបន់ Khlong Sam Wa បញ្ជាក់ថា អាជ្ញាធរបានចាត់វិធានការបង្ក្រាបភ្លាមៗទៅលើហាងស្រាខុសច្បាប់នៅក្នុងតំបន់នេះ ដោយលោកបន្ថែមថា​៖ «​ប៉ូលិស និង​នាយកដ្ឋាន​ពន្ធដារ​បាន​ចាប់ខ្លួន និង​ឃុំខ្លួនអាជីវករលក់ស្រាខុសច្បាប់ទាំងនោះផងដែរ»




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក