ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចៅក្រមជាន់ខ្ពស់ លោក Sam Hou Fai ប្រកាសបង្ហាញឆន្ទៈឈរឈ្មោះជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

ចិន៖ លោក Sam Hou Fai ចៅក្រមជាន់ខ្ពស់នៃទីក្រុងម៉ាកាវបានប្រកាសនៅថ្ងៃពុធនេះថា លោកមានឆន្ទៈក្នុងការឈរឈ្មោះជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅក្នុងការបោះឆ្នោតនាខែតុលាខាងមុខ ខណៈដែលទីក្រុងមជ្ឈមណ្ឌលល្បែងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កំពុងព្យាយាមប្រែក្លាយខ្លួនទៅជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់ និងពិភពលោក។

លោក Sam Hou Fai ដែលជាប្រធាននៃតុលាការជាន់ខ្ពស់តំបន់រដ្ឋបាលម៉ាកាវចាប់តាំងពីឆ្នាំ១៩៩៩ បានលាលែងពីមុខតំណែងបច្ចុប្បន្នរបស់គាត់នៅសប្តាហ៍នេះ មុនពេលការប្រកាសថាលោកនឹងឈរឈ្មោះជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។ លោក Sam ត្រូវបានគេរំពឹងថាទំនងជានឹងក្លាយជាបេក្ខជនតែម្នាក់គត់ដែលនឹងឈរឈ្មោះប្រជែងតំណែងអភិបាលនៃតំបន់រដ្ឋបាលដ៏លេចធ្លោមួយនេះ ខណៈពុំមានបេក្ខជនណាមួយនឹងចូលមកឈរឈ្មោះឡើយ ស្របពេលលោក Ho Iat Seng ជាអភិបាលបច្ចុប្បន្នក៏នឹងបន្តអាណត្តិទីពីរដែរ ដោយអះអាងអំពីហេតុផលសុខភាព។

លោក Sam Hou Fai កើតនៅខេត្ត​ក្វាងទុង​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន បច្ចុប្បន្នលោកមានវ័យ ៦២ឆ្នាំ អាចនិយាយភាសាព័រទុយហ្គាល់បានយ៉ាងល្អ ដោយលោកបានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Coimbra ប្រទេស​ព័រទុយហ្គាល់។ លោកអាចនឹងក្លាយជាអភិបាលដំបូងគេ ដែលមិនកើតនៅទីក្រុងម៉ាកាវដែលកាន់តំណែងកំពូល ប្រសិនបើលោកត្រូវបានទទួលការអនុម័តដោយរដ្ឋាភិបាលចិន។

មានមតិផ្សេងៗគ្នាជុំវិញការឈរឈ្មោះជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់លោក Sam ដោយអ្នកវិភាគមួយចំនួនសម្លឹងឃើញថា បទពិសោធន៍ និងទំនាក់ទំនងរបស់លោកជាមួយព័រទុយហ្គាល់ អាចជួយជំរុញពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសចិន និងបណ្ដាប្រទេសនិយាយភាសាព័រទុយហ្គាល់ ខណៈដែលទីក្រុងប៉េកាំងមានបំណងចង់ដាក់ទីក្រុងម៉ាកាវឱ្យក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ចម្រុះ។

លោកក៏កំពុងត្រូវបានតាមដានដោយបណ្ដាម្ចាស់អាជីវកម្មកាស៊ីណូជាច្រើនផងដែរ ថាតើលោកនឹងតែងតាំងនរណាខ្លះនៅក្នុងការដឹកនាំរដ្ឋបាលរបស់លោក និងជាពិសេសនរណានឹងក្លាយទៅជាលេខាធិការហិរញ្ញវត្ថុ ដែលជាបុគ្គលគ្រប់គ្រងលើឧស្សាហកម្មកាស៊ីណូផ្ទាល់តែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក