ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក បណ្ឌិត ជិន ម៉ាលីន ៖ ខេត្តបន្ទាយមានជ័យ ជាខេត្តគោលដៅ ទី ៣ បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

បន្ទាយមានជ័យ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំណត់យកខេត្តបន្ទាយមានជ័យ ជាខេត្តគោលដៅ ទី ៣ បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តកណ្តាល នៃបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ដែលចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង ។

នេះបេីតាមប្រសាសន៍របស់លោក បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"អ.ដ.ក" តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក បានអញ្ជើញ ជាអធបិតីភាពបេីកសិក្ខាសាលាផ្សព្វផ្សាយអំពី «បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ជូនដល់មន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក អភិបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ទាំង៦៧ទូទាំងខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើងសាលាប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

លោក បណ្ឌិត ជិន ម៉ាលីន បន្តថានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន៥ដើម្បីសម្រេចឱ្យចេញជាលទ្ធផលនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ “ការពង្រឹង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ គឺត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមវិធានការគន្លឹះទាំង៥ និងបានប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំ ផែនការសកម្មភាពជាក់ស្តែងសំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ចំនួន៣ដោយ ក្នុងនោះកិច្ចការអាទិភាពទី១ គឺ “ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន”

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយអំពី "បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (ចាប់ពីរសៀលថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា) ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក