ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV)

ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈការពន្យល់របស់លោកស្រី Yolanda Huerta Casado លោករដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិកនៃ UPOV ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលជាសមាជិកនៃអង្គការ UPOV ផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសក្នុងការបង្កើនភាពជឿជាក់សម្រាប់អ្នកវិនិយោគ ការស្រាវជ្រាវប្រភេទពូជនិងបច្ចេកទេសពូជ ព្រមទាំងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវប្រភេទពូជដំណាំនៅទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធរវាងគ្នាទៅវិញទៅមក។

សូមជម្រាបជូនថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ មានគោលបំណងគាំទ្រ​និងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រេីផលប្រយោជន៍សង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក