ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការម៉ាឡេស៊ីចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ពីបទបះបោរប្រមាថលើអង្គព្រះមហាក្សត្រ

ម៉ាឡេស៊ី៖ តុលាការម៉ាឡេស៊ីបានចោទប្រកាន់មេដឹកនាំបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី លោក Muhyiddin Yassin ពីបទបះបោរ និងប្រមាថដល់អតីតព្រះមហាក្សត្រម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់ដោយមេធាវីរបស់លោក Muhyiddin នៅថ្ងៃទី២៧ ខែសីហានេះ។ 

លោក Muhyiddin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីរយៈពេល ១៧ខែ ចន្លោះឆ្នាំ២០២០ និង២០២១ ត្រូវបានចោទប្រកាន់ដោយតុលាការតុលាការក្នុងរដ្ឋ Kelantan ពីបទបំបះបំបោរជុំវិញការមតិកត់សម្គាល់របស់លោកដែលបានធ្វើឡើងនៅក្នុងសុន្ទរកថានយោបាយមួយក្នុងខែសីហានេះ។ មេធាវី​របស់​លោក​បានបញ្ជាក់​ថា លោក Muhyiddin បានបដិសេធការចោទប្រកាន់នេះ និងអះអាង​ថាលោក​មិន​ប្រព្រឹត្ត​កំហុសណាមួយនោះទេ។

ប្រទេសម៉ាឡេស៊ីអនុវត្តទម្រង់រាជាធិបតេយ្យប្លែកពីគេ និងមានតែមួយគត់ ពោលគឺព្រះចៅស៊ុលតង់នៃបណ្ដារដ្ឋទាំង ៩ នឹងផ្លាស់វេនគ្នាគ្រងរាជ្យជារៀងរាល់ ៥ឆ្នាំម្តង។ ទម្រង់រាជាធិបតេយ្យរបស់ម៉ាឡេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងប្រទេស និងត្រូវបានផ្តល់ការគោរពយ៉ាងជ្រាលជ្រៅបំផុត។ ដោយឡែក រាល់ការកត់សម្គាល់ ឬមតិអវិជ្ជមានណាមួយលើរាជាធិបតេយ្យ ឬអង្គព្រះមហាក្សត្រ អាចត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសតាមច្បាប់ស្ដីពីការបះបោរដែលបានដាក់ឱ្យប្រើប្រាស់ និងអនុវត្តតាំងពីឆ្នាំ១៩៤៨មក។ 

នៅក្នុងការថ្លែងសារនយោបាយមួយកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ បានលើកឡើងពាក់ព័ន្ធនឹងអតីតព្រះមហាក្សត្រ ព្រះចៅ Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah ក្រោយការបោះឆ្នោតសកលម៉ាឡេស៊ីក្នុងឆ្នាំ២០២២ ដែលនាំឱ្យសភាជាតិមានការជាប់គាំង។ នៅក្នុងសុន្ទរកថានោះ លោក Muhyiddin លើកឡើងថា លោកទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោត  ប៉ុន្តែលោកបានចោទសួរថា ហេតុអ្វីបានជាអតីតព្រះមហាក្សត្រមិនកោះហៅលោកឱ្យស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី? លោកថ្លែងថា៖ "ខ្ញុំបានទទួលសំឡេងគាំទ្រ ១១៥សំឡេងពីសមាជិកសភា ដែលតាមរដ្ឋធម្មនុញ្ញគឺលើសពីគ្រប់គ្រាន់ក្នុងការក្លាយជានាយករដ្ឋមន្រ្តី។ ខ្ញុំមិនចង់លើកឡើងពីបញ្ហានេះទៀតទេ ប៉ុន្តែ (បញ្ហានេះ) ត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្រ្ត"

លោក Muhyiddin បន្ថែមថា៖ "ប៉ុន្តែខ្ញុំមិនជាមិនដឹងឡើយថា ហេតុអ្វីបានជាព្រះមហាក្សត្រនាពេលនោះ មិនបានកោះហៅខ្ញុំចូលព្រះបរមរាជវាំងដើម្បីធ្វើសច្ចាប្រណិធាន។ តើព្រះចៅស៊៊ុលតង់អង្គណាជាព្រះមហាក្សត្រនៅពេលនោះ? គឺ (ព្រះចៅស៊ុលតង់) រដ្ឋ Pahang!" ដែលសំដៅទៅលើព្រះមហាក្សត្រ Abdullah Ri'ayatuddin Al-Mustafa Billah Shah ដែលក្រោយមកបានតែងតាំងលោក Anwar Ibrahim ជានាយករដ្ឋមន្ត្រីម៉៉ាឡេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ប្រសិនបើតុលាការរកឃើញថាលោក Muhyiddin ពិតជាបានប្រព្រឹត្តអំពើល្មើសដូចការចោទប្រកាន់មែននោះ លោកនឹងអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥,០០០ រីងហ្គីត (ប្រមាណជា ១,១៥០ដុល្លារអាមេរិក)៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក