ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីអាមេរិកបង្ហាញជំហរគាំទ្រចំពោះការបញ្ចប់ជម្លោះអ៊ុយក្រែនដោយសន្តិវិធី

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានភ្ជាប់ខ្សែទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ ទី២៦ ខែសីហាម្សិលមិញ និងបានជជែកអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះ ស្របពេលដែលសេតវិមានបានបង្ហាញអំពីក្តីសង្ឃឹមថា លោក Narendra Modi អាចនឹងនាំមកនូវភាពវិជ្ជមានអំពីការរួមចំណែកដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊៊ុយក្រែន។

ថ្មីៗនេះ លោក Narendra Modi ទើបបញ្ចប់ទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីនៃប្រទេសទាំងពីរ (រុស្សី-អ៊ុយក្រែន) ដែលកំពុងមានសង្គ្រាមជាមួយគ្នា ដោយលោកបានថ្លែងថា «គ្មាន​បញ្ហាណាមួយដែល​គួរ​ត្រូវ​បាន​ដោះស្រាយ​នៅ​លើសមរភូមិ​ឡើយ»

តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសឥណ្ឌាឱ្យដឹងថា ក្នុងជំនួបជាមួយលោក Biden តាមរយៈទូរសព្ទ, លោក Modi បានរំលឹកឡើងវិញនូវជំហរជាក់លាក់របស់ឥណ្ឌាក្នុងការពេញចិត្តចំពោះការសន្ទនា និងការទូត ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពឡើងវិញ។

ជុំវិញការឆ្លើយតបរបស់ប្រធានាធិបតីអាមេរិក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បញ្ជាក់ថា សហរដ្ឋអាមេរិកបានគាំទ្របណ្ដាប្រទេសទាំងឡាយដែលទទួលយកទស្សនៈរបស់លោក Zelenskyy លើការបញ្ចប់សង្គ្រាមដែលកំពុងកើតមាន។ លោក Kirby បានប្រាប់មកកាន់អ្នកព័ត៌មានថា៖ "យើងស្វាគមន៍បណ្ដាប្រទេសផ្សេងទៀតដែលមានបំណងជួយប្រធានាធិបតីអ៊៊ុយក្រែន ដើម្បីធ្វើការងារឆ្ពោះទៅរកសន្តិភាព"

សេតវិមានសហរដ្ឋអាមេរិកក៏បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ប្រធានាធិបតីអាមេរិកបានថ្លែងនូវ «ការកោតសរសើរ» ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌាសម្រាប់ "សារស្ដីពីសន្តិភាព និងការគាំទ្រផ្នែកមនុស្សធម៌ដែលកំពុងបន្តសម្រាប់អ៊ុយក្រែន"។ សេតវិមានបន្ថែមថា លោក Modi និងលោក Biden បានអះអាងថានឹងបន្តការគាំទ្ររៀងៗខ្លួន ចំពោះដំណោះស្រាយដោយសន្តិវិធីនៃជម្លោះស្របតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

កន្លងមក ឥណ្ឌា​មិន​បាន​បង្ហាញការគាំទ្រច្បាស់លាស់ណាមួយលើ​ជំហរ​របស់​លោក Zelenskyy នោះ​ទេ។ ទោះបីជាមានទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ឥណ្ឌាបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋាភិបាលទីក្រុងមូស្គូនោះឡើយ ហើយផ្ទុយទៅវិញ ឥណ្ឌានៅបន្តបានទទួលយក និងទិញប្រេងពីរុស្ស៊ីដែលមានតម្លៃធូរថ្លៃជាងទីផ្សារផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក