ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួនលោក គុយ វ៉ាត ពាក់ព័ន្ធនឹងរឿងចេញសែកស្អុយ និងឆបោកប្រាក់រាប់លានដុល្លារ

ភ្នំពេញ៖ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឱ្យដឹងនៅថ្ងៃទី២៥ ខែសីហានេះថា កម្លាំងសមត្ថកិច្ច​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួង​មហាផ្ទៃ​ បានឃាត់ខ្លួនលោកឧកញ៉ា​ គុយ​ វ៉ាត​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​ និងករណីពាក់ព័ន្ធនឹងការចេញស្អែកស្អុយជាច្រើនទៀត។ ការចាប់ខ្លួនលើបុគ្គលដែលមានជាប់ពាក់ព័ន្ធរឿងរ៉ាវប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពី ជនរងគ្រោះជាច្រេីននាក់បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹងលើ​ឧកញ៉ា​រូបនេះ​។

សូមជម្រាបថា លោក គុយ វ៉ាត មានតំណែងជាអគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Atech IT Solutions ,ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd ,រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ 

ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ត្រូវបានរងការចោទប្រកាន់ថាបានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក