ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើគណនី Threads App ផ្លូវការ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឱ្យប្រើប្រាស់គណនី Threads App ផ្លូវការរបស់សម្តេច ដែលជាបណ្តាញទំនាក់ទំនងសង្គមថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមេតា ​​នៃក្រុមហ៊ុនរបស់ Facebook ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ 

​សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាសស្វាគមន៍​អ្នកប្រើប្រាស់ចូលទៅ «គណនី​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​កម្មវិធី Threads App» ដោយ​ជំរុញ​ឱ្យ​សាធារណជន រួម​ទាំង​យុវជន​បន្ត​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ការ​បង្ហោះ​របស់​សម្តេច។

គណនីរបស់សម្តេចតេជោ ហ៊ុន សែន នៅលើ Threads អាចរកបានក្រោមឈ្មោះ «Samdech Hun Sen of Cambodia» ជាមួយនឹង username “@hunsencambodia” និង URL: [https://www.threads.net/@hunsencambodia](https://www. .threads.net/@hunsencambodia).

តាមរយៈវេទិកានេះ សម្តេចតេជោ ហ៊ុន សែន មានគោលបំណងចែករំលែកព័ត៌មានថ្មីៗ និងព័ត៌មានអំពីសកម្មភាពរបស់សម្តេច និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងរីករាយក្នុងថ្ងៃចុងសប្តាហ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក