ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Narendra Modi ជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងបង្អស់ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងជួបផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅរដ្ឋធានី Kyiv នាថ្ងៃសុក្រ ទី២៣ សីហា ដែលជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលគេរំពឹងថានាយករដ្ឋមន្រ្តីឥណ្ឌារូបនេះនឹងជួយជំរុញឱ្យមានដំណោះស្រាយមួយ ដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Narendra Modi នឹងព្យាយាមប្រកាន់យកជំហរជាអ្នកចរចាឱ្យមានសន្តិភាពឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក នៅក្នុងសង្គ្រាមដែលបានអូសបន្លាយពេលជាងពីរឆ្នាំកន្លះកន្លងមកនេះ។ លោក Modi បានថ្លែងនៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថា៖ "គ្មាន​បញ្ហា​ណា​អាច​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុងសមរភូមិ​នោះ​ទេ" ដោយ​លោកបានបន្ថែម​ថា ឥណ្ឌា​គាំទ្រឱ្យមានកិច្ច​សន្ទនា និង​ការទូត​សម្រាប់​ការ​ស្ដារ​សន្តិភាព និង​ស្ថិរភាព​ឲ្យ​បាន​ឆាប់​បំផុតតាម​ដែល​អាច​ធ្វើ​ទៅ​បាន។

គួរបញ្ជាក់ថា លោក ​Narendra Modi គឺជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​គេ​បង្អស់ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់ប្រទេសអ៊ុយក្រែន។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌានេះធ្វើឡើងប្រហែល ៦សប្តាហ៍ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់ប្រទេស​រុស្ស៊ី​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ 

ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់អ៊ុយក្រែនអាចនាំមកនូវលទ្ធភាពនៃការបញ្ចប់សង្គ្រាមដែលកំពុងអូសបន្លាយនេះ។ ទោះបីជាកន្លងមក ឥណ្ឌាមិនទាន់ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក៏ដោយ ក៏សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី Modi ធ្លាប់បញ្ជាក់ថា "ក្នុងនាមជាមិត្ត និងជាដៃគូ (ជាមួយរុស្សី) យើងសង្ឃឹមយ៉ាងមុតមាំសម្រាប់ការត្រឡប់មកវិញនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឱ្យបានឆាប់រហ័ស"

សូមបញ្ជាក់ថា លោក  ​Narendra Modi ក៏ទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសប៉ូឡូញផងដែរ មុនបន្តដំណើរមកកាន់ប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal ថ្លែងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Modi ទៅកាន់ប្រទេសប៉ូឡូញនឹងពង្រីកនិងធ្វើឱ្យទំនាក់ទំនងឥណ្ឌា-ប៉ូឡូញកាន់តែស៊ីជម្រៅបន្ថែមទៀត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក