ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កីឡាករប្រណាំងរទេះជនពិការ វ៉ាន វ៉ុន បានឡើងវគ្គផ្តាច់ព្រ័ត្រ នៅព្រឹត្តការណ៍ប្រកួតប៉ារ៉ាឡាំពិកពិភពលោកនៅជប៉ុន

ជប៉ុន: កីឡាករជនពិការ ផ្នែករទេះប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន វ៉ុន បានឆ្លងផុតវគ្គជម្រុះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីទទួលបានចំណាត់លេខ២ ក្នុងសេរីទី១ ខណៈកីឡាករថៃ ចំណាត់ថ្នាក់លេខ១។

លទ្ធផលខាងលើនេះកីឡាករថៃ និងកីឡាករ វ៉ាន វ៉ុន របស់កម្ពុជាឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅម៉ោង១៥:៣០នាទី រសៀលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះលើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ចែកចេញជា៣សេរី ដោយក្នុងមួយសេរីមានកីឡាករ៦នាក់ មកពី៦ប្រទេស។ ជ្រើសរើសយកលេខ១ និងលេខ២ ក្នុងសេរីនីមួយៗ ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយតែម្តង។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងនូវសេចក្ដីត្រេកអរ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ វ៉ាន វ៉ុន ដែលធ្វើបានយ៉ាងល្អ និងបានបំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ពិភពលោកនេះ។

លោករំពឹងថា វ៉ាន វ៉ុន នឹងបន្ដការខិតខំប្រឹងប្រែង និងធ្វើបានកាន់តែល្អបន្ថែមទៀតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថាព្រឹត្តការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសេជប៉ុន ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនអត្តពលិក១ និងប្រតិភូ១រូបចូលរួម គឺកីឡាករ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ប្រតិភូ៕

ប្រភព ៖ ទទក

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក