ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាថៃបើកការស៊ើបអង្កេតជុំវិញករណីលោក Prawit Wongsuwan ទះកំភ្លៀងអ្នកសារព័ត៌មាន

ថៃ៖ រដ្ឋសភាថៃបានឱ្យបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា នឹងបើកការស៊ើបអង្កេតអ្នកនយោបាយជាន់ខ្ពស់ និងជាអតីតមេដឹកនាំយោធាម្នាក់គឺលោក Prawit Wongsuwan បន្ទាប់ពីមានការចែកចាយវីដេអូដែលគេឃើញថាលោកបានទះកំភ្លៀងអ្នកសារព័ត៌៌មានម្នាក់ អំឡុងពេលដែលនាងព្យាយាមសួរសំណួរមកកាន់អ្នកនយោបាយជើងចាស់រូបនេះ។ គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានបង្កការចាប់អារម្មណ៍ បន្ទាប់ពីលោក Prawit Wongsuwan កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ បានប្រើអំពើហិង្សាលើស្រ្តីជាអ្នកសារព័ត៌៌មានម្នាក់ បន្ទាប់ពីនាងបានលើកឡើងពីសំណួរជុំវិញការតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី។ 

ក្នុងវីដេអូលើបណ្ដាញសារព័ត៌មាន PBS លោក Prawit Wongsuwan ដែលមានវ័យ ៧៩ឆ្នាំបានទះចំក្បាលអ្នកសារព័ត៌មានស្រ្តីឈ្មោះ Duangthip Yiamphop ជាច្រើនដៃផ្ទួនៗ ដោយបានស្រែកថា «នាងកំពុងសួរពីអ្វី? ស្អីហា?»។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់សភាថៃបញ្ជាក់ថា ខ្លួននឹងបើកការស៊ើបអង្កេតជុំវិញករណីនេះ បន្ទាប់ពីសារព័ត៌មាន Thai PBS បានដាក់ពាក្យបណ្តឹងជាផ្លូវការ។ លោក Prawit អាចប្រឈមមុខនឹងការព្យួរតំណែងជាសមាជិកសភា ឬប្រឈមនឹងបំរាមពេញមួយជីវិតតែម្តង ប្រសិនបើលោកត្រូវបានគេរកឃើញថាមានពិរុទ្ធភាពលើករណីនេះ ពីបទបំពានក្រមសីលធម៌ធ្ងន់ធ្ងរ។

ដោយឡែក សមាគមអ្នកកាសែតថៃបានថ្កោលទោសលោក Prawit ដែលបានប្រើអំពើហឹង្សាលើអ្នកកាសែត។ ក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមអ្នកកាសែតថៃថ្លែងងថា៖ "សមាគមអ្នកកាសែតថៃចាត់ទុកសកម្មភាពរបស់គាត់ថាជាការគំរាមកំហែង និងការយាយីដល់សិទ្ធិ និងសេរីភាពសារព័ត៌មាន"។ 

លោក Noppadol Srihatai និពន្ធនាយកប្រតិបត្តិរបស់ ThaiPBS បានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពរបស់លោក Prawit គឺជាទង្វើ "គំរាមកំហែងដល់របបសារព័ត៌មាន" ។ លោក  Noppadol ថ្លែងថា៖ “ទង្វើរបស់គាត់ (លោក Prawit ) ត្រូវបានគេមើលឃើញថាជាការយាយីដល់អ្នកសារព័ត៌មាន ហើយយើងមិនអាចទទួលយកបានឡើយ។ ក្នុងនាមជាស្ថាប័នសាធារណៈ ត្រូវការពារសិទ្ធិអ្នកសារព័ត៌មាន ដើម្បីកុំឲ្យការងារប្រព័ន្ធផ្សព្វផ្សាយមានផលប៉ះពាល់នៅពេលអនាគត”។

យ៉ាងណាមិញ លោក Prawit Wongsuwan បាន​សុំទោសទៅកាន់​អ្នកសារ​ព័ត៌មានខាងលើ ​ដោយលោក​និយាយ​ថា លោកមិន​មាន​ចេតនា​អាក្រក់​ណា​មួយនោះឡើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក