ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុគសម័យថ្មីនៅកម្ពុជា៖ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ឆ្លុះបញ្ចាំងពីយុវជន បទពិសោធន៍ និងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម ដែលរំលឹកឡើងវិញនូវមេរៀនដ៏សំខាន់មួយអំពីភាពជាអ្នកដឹកនាំ ការគ្រប់គ្រងប្រទេស និងការវិវត្តន៍នៃសក្ដានុពលរបស់ថ្នាក់ដឹកនាំយុវជនជំនាន់ថ្មី។ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក» ដោយលើកឡើងថាបទពិសោធន៍ជាក់ស្តែងមានសារៈសំខាន់សម្រាប់ជំនាញថ្មី។

ទោះ​ជា​យ៉ាង​ណា សម្តេចតេជោ​បាន​ចង្អុល​បង្ហាញ​ពី​​ទ្រឹស្តី​មួយទៀតគឺ៖ «ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ»។ ទ្រឹស្តីទាំងនេះឆ្លុះបញ្ចាំងពីទស្សនៈទូលំទូលាយលើអន្តរកម្មរវាងយុវជន និងបទពិសោធន៍ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមានអាយុកាលមួយឆ្នាំដែកដឹកនាំដោយមនុស្សជំនាន់ថ្មីចូលកាន់ដំណែង ជាមួយនឹងការចាកចេញរបស់មេដឹកនាំជំនាន់មុនដែលមានអាយុ ក្រោម៩០ឆ្នាំ, ក្រោម៨០ឆ្នាំ និងក្រោម៧០ឆ្នាំ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា មនុស្សជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ដែលសម្តេចបានលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖

១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។

២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។

៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។

៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមទៀតថា បទពិសោធន៍របស់សម្តេច សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។

សម្តេចតេជោបានបន្ថែមថា «សម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ»

សម្តេចតេជោ មានប្រសាសន៍ថា ការដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ខណៈសម្តេចផ្តោតលើសុខភាពរបស់លោកក្នុងវ័យ ៧២ឆ្នាំ ឯកិច្ចការសព្វថ្ងៃនៅប្រមាណ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។

សម្តេចតេជោបានគូសបញ្ជាក់ថា ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក