ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប៉ារ៉ាហ្គាយបើកចំហចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ទោះបីកំពុងមានទំនាក់ទំនងជាមួយកោះតៃវ៉ាន់

ប៉ារ៉ាហ្គាយ៖ ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Santiago Pena ថ្លែងថា លោកមានគោលបំណង បើកចំហយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនតាមរយៈប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង Mercosur បើទោះបីជាប៉ារ៉ាហ្គាយជាប្រទេសដែលមានទំនាក់ទំនងការទូត និងទទួលស្គាល់អធិបតេយ្យលើកោះតៃវ៉ាន់ក៏ដោយ។ 

សូមបញ្ជាក់ថា គោលនយោបាយនៃការរក្សាទំនាក់ទំនងការទូតរវាងប៉ារ៉ាហ្គាយ ជាមួយកោះតៃវ៉ាន់បានក្លាយជាឧបសគ្គមួយដែលរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់កសិករក្នុងស្រុកទៅកាន់ប្រទេសចិន ដែលរដ្ឋាភិបាលចិនផ្ទាល់មិនពេញចិត្តឡើយទៅលើការទទួលស្គាល់ទំនាក់ទំនងការទូតរវាងបណ្ដារដ្ឋផ្សេងៗជាមួយកោះតៃវ៉ាន់។ គួរបញ្ជាក់ថា ប៉ារ៉ាហ្គាយគឺជាប្រទេសតែមួយគត់នៅទ្វីបអាមេរិកខាងត្បូងដែលមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ព្រមទាំងធ្លាប់បង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិនលើកោះមួយនេះ។

Mercosur ដែលជាសហជីពគយដ៏ធំរួមគ្នារវាងប្រេស៊ីល អាហ្សង់ទីន និងអ៊ុយរូហ្គាយ បាននឹងកំពុងពិភាក្សាដើម្បីឈានដល់ការសម្រេចលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ក៏ដូចជាបាននិងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលជាមួយប្រទេសចិនផងដែរ។

លោក Pena បាន​និយាយ​អំពី​ជំហរ​របស់​ប៉ារ៉ាហ្គាយ​ក្នុងប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង Mercosur ថា៖​ "ជំហរ​របស់​យើង​ជាមួយ​ចិន​គឺ​ជា​មានលក្ខណៈ​បើក​ចំហ​" ដោយលោកបានបន្ថែមថា ឧបសគ្គធំបំផុតនៃការឈានជើងចូលក្នុងប្លុកពាណិជ្ជកម្មនេះគឺចិនមិនឯកភាពលើការទទួលស្គាល់អធិបតេយ្យរបស់តៃវ៉ាន់ពីសំណាក់ប៉ារ៉ាហ្គាយ។ យ៉ាងណាមិញ លោក Pena បានបញ្ជាក់ថា យើងពេញចិត្តក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ 

សូមបញ្ជាក់ថា មន្ត្រីជំនាញនៃប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង Mercosur ទើបតែបានរៀបចំកិច្ចពិភាក្សាពិសេសជាមួយសមភាគីចិនកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយរ៉ូហ្គាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក