ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខណ្ឌរដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅភូមិត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកនាយសង្កាត់រដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោលនៅនឹងកន្លែងកើតហេតុ។

កម្លាំងចម្រុះដែលចុះបង្ក្រាបបទល្មើសនេសាទមានចំនួនសរុប១២នាក់ រួមមាន លោក ហីរីហាំង អភិបាលរងស្រុកភ្នំស្រុក មន្រ្តីបរិស្ថាន កងរាជអាវុធហត្ថ ប៉ូលីស មន្ត្រីសង្កាត់រដ្ឋបាលជលផល និងសហគមន៍នេសាទ។

វត្ថុតាងដែលរឹបអូសបានមានដូចជា លូស្បៃមុង(អ៊ុយ) ចំនួន៥០មាត់ របាំងស្បៃមានប្រវែង ១ ៥០០ម៉ែត្រ បង្គោលឫស្សី ចំនួន៧០ដើម និងលបកែច្នៃចំនួន ២៥គ្រឿង។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងចម្រុះកម្ទេចចោលនៅនឹងកន្លែងផងដែរ។ ដោយឡែក កូនត្រីចម្រុះចំនួន ១៧គីឡូក្រាម ត្រូវបានប្រលែងចូលក្នុងបឹងធម្មជាតិវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក