ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងនូវសមរភូមិ ៤ធំៗ ដែលក្រសួងដែនដី បាន និងកំពុងអនុវត្ត

ភ្នំពេញ៖ រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីភូមិសាស្រ្តខេត្តប៉ៃលិន នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវសមរភូមិ ៤ធំៗ ដែលក្រសួងបាននិងកំពុងអនុវត្តរួមមាន:

– សមរភូមិទី១៖ ការទ្រទ្រង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធានាដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំរួម។

– សមរភូមិទី២៖ ការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គមនាពេលបច្ចុប្បន្ន និងពង្រីកបន្ថែមចរន្តថវិកាជាតិ។

– សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណ:ទំនើប ដែលរួមមាន៖ ការពង្រឹងសមត្ថភាពមន្ត្រី ការលើកទឹកចិត្តមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការរៀបចំបន្ថែមនូវសេចក្ដីព្រាងច្បាប់ផ្សេងៗ។

និង- សមរភូមិទី៤៖ ការរៀបចំដែនដី នគររូបនីយកម្មកម្ពុជាឱ្យក្លាយជាទឹកដីសុវណ្ណភូមិដូចជា ការរៀបចំទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជាដើម។

សូមបញ្ជាក់ជូនថា ក្រោយពីមានគោលការណ៍ច្បាប់គ្រប់គ្រាន់ហើយ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បប ដែលជាលទ្ធផល គិតតាំងពីពេលចាប់ផ្តើមរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៩៧,២% ធៀបនឹងក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក