ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ។

ចំពោះ​ការ​វិនិយោគ​នេះទៀត​សោត លោក​រដ្ឋមន្ដ្រី ​លើក​ទឹក​ចិត្តឱ្យមានការផ្តោតលេីពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។ លោករដ្ឋមន្ដ្រីបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំនេញ។

មួយវិញទៀត លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរអាចសហការក្នុងការផ្លាស់ប្តូរបទពិសោធ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក