ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ហុក ហួលីម មានឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ។ នេះបើតាមប្រកាសលេខ ៥០០៣ ប្រក ដែលអង្គភាពសារព័ត៌មាន EAC News ទទួលបាននៅថ្ងៃទី២១ ខែសីហានេះ៕




