ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កុមាររាប់ពាន់នាក់នឹងរងផលប៉ះពាល់លើការសិក្សាបណ្ដាលមកពីហេតុការណ៍ទឹកជំនន់នៅភាគខាងជើងប្រទេសវៀតណាម

វៀតណាម៖ អង្គការ Save the Children របស់វៀតណាមបានឱ្យដឹងនៅថ្ងៃទី២០ ខែសីហានេះថា កុមាររាប់ពាន់នាក់នៅភាគខាងជើងប្រទេសវៀតណាមនឹងរងផលប៉ះពាល់លើការសិក្សា បន្ទាប់ពីមានហេតុការណ៍ទឹកជំនន់យ៉ាងគំហុកមួយ រួមជាមួយហេតុការណ៍រអិលបាក់ដី និងបានបំផ្លាញផ្ទះសម្បែង ចំការដំណាំ និងកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍មួយចំនួននៅក្នុងតំបន់។

នៅភាគខាងជើងបានរងផលប៉ះពាល់អាកាសពីរដូវក្ដៅដែលមានអាកាសធាតុក្ដៅខ្លាំង និងដោយឡែកតំបន់ភ្នំនៅភាគពាយព្យឯណោះវិញបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផ្ទួនៗចាប់តាំងពីដើមខែកក្កដាមក។

ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានបញ្ជាក់កាលពីចុងខែកក្កដាថា ផ្ទះប្រមាណ ២៩,០០០ខ្នងត្រូវរងការខូចខាត និងដំណាំប្រមាណជា ៩០,០០០ ហិកតាត្រូវបានបំផ្លាញ។ បើតាមទិន្នន័យពីអង្គការ Save the Children ឱ្យដឹងថា នៅក្នុងខេត្ត Son La មនុស្សប្រហែល ១,៣លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបានបណ្ដាលឱ្យមានការបាក់ស្ពាន និងធ្វើឱ្យផ្លូវថ្នល់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្រភពពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងដែរថា មានមនុស្ស ១១នាក់បានស្លាប់ និងផ្ទះជាង ២,៦០០ខ្នង រួមនិងអគារសិក្សា ២៩ខ្នងបានរងការខូចខាត។

នាយកសាលាមួយកន្លែងក្នុងខេត្ត Son La និយាយថា៖ "ផ្លូវទៅសាលារៀនមានសភាពទ្រុឌទ្រោមខ្លាំង ដែលបណ្ដាកមកពីការបាក់ដី និងស្ពានក៏បានបាក់ នាំឱ្យពិបាកក្នុងការធ្វើដំណើរ។ ក្នុងនោះកុមារត្រូវឆ្លងកាត់អូរដើម្បីទៅសាលារៀន"។ ការិយាល័យស្ថិតិទូទៅរបស់វៀតណាមថ្លែងថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតក្នុងទំហំទឹកប្រាក់ប្រហែល ៨៥លានដុល្លារអាមេរិកក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២ ដែលតួលេខនេះមានការកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក