ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្ត្រាលី និងឥណ្ឌូណេស៊ីឈានដល់ការឯកភាពលើកិច្ចព្រមព្រៀងកម្រិតសន្ធិសញ្ញាស្ដីពីវិស័យការពារជាតិ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលអូស្ត្រាលី និងឥណ្ឌូណេស៊ីបានឈានកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការការពារជាតិកម្រិតសន្ធិសញ្ញា ដែលអនុញ្ញាតឱ្យយោធាអូស្ត្រាលី និងឥណ្ឌូណេស៊ី អាចធ្វើប្រតិបត្តិការយោធានៅលើទឹកដីគ្នាទៅវិញទៅមកបាន។ 

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយលោក Prabowo Subianto ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ឥណ្ឌូណេស៊ីនារដ្ឋធានី Canberra លោក Anthony Albanese ថ្លែងថា៖ "វានឹងក្លាយជាផែនការដ៏សំខាន់សម្រាប់ប្រទេសទាំងពីរដើម្បីគាំទ្រលើកិច្ចការសន្តិសុខគ្នាទៅវិញទៅមក ដែលប្រកបដោយអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ និងដើម្បីស្ថិរភាពក្នុងតំបន់រួមគ្នារវាងប្រទេសទាំងពីរផងដែរ"

សូមបញ្ជាក់ថា អូស្ត្រាលី និងឥណ្ឌូណេស៊ីមានព្រំប្រទល់ដែនសមុទ្រវែងជាងគេបំផុតលើពិភពលោក ហើយក៏មានកិច្ចសហការលើបញ្ហាប្រឈមមួយចំនួនរួចរាល់ផងដែរ រួមមានបញ្ហាសន្តិសុខ ការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀនជាដើម។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ថ្លែងថា៖ "ផែនទីបានបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ថា អូស្ត្រាលី និងឥណ្ឌូណេស៊ី ជាប្រទេសជិតខាងបំផុត មានជោគវាសនារួមគ្នា ប៉ុន្តែចាប់ពីពេលនេះតទៅ ជោគវាសនាត្រូវបានកំណត់យ៉ាងខ្លាំងដោយការទុកចិត្តជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ"

ថ្មីៗនេះ អូស្ត្រាលី​បានបង្កើននូវកិច្ចព្រមព្រៀង​ការពារជាតិ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ជាពិសេស​ក្នុងសម្ព័ន្ធភាព​យោធា AUKUS ជាមួយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដែល​បានប​ង្កឱ្យ​ចិនហាក់ក្ដៅស្លឹកត្រចៀកលើបញ្ហានេះផងដែរ។ ដោយឡែក អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo ធ្លាប់បានថ្លែងនៅក្នុងវេទិកាមួយកាលពីខែវិច្ឆិកាឆ្នាំមុនថា ឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ហើយនឹងរក្សាទំនាក់ទំនងល្អទាំងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក