ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងព្រះបរមរាជវាំង ប្រកាសថ្កោលទោសចំពោះជនអនាមិកមានបណ្តាញទំនាក់ទំនងសង្គមឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង ”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែសីហានេះ។ 

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” ។ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជាទាំងមូល កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងព្រះបរមរាជវាំង ក៏បានប្រកាសដាច់អហង្ការថា ចំពោះបណ្តាញទំនាក់ទំនងសង្គមខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំងនោះឡើយ ។

ទន្ទឹមនេះ ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជា ណាចក្រកម្ពុជា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក