ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិន៖ «ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពនៃវិស័យការទូតក្នុងនាមជាអ្នកជិតខាង»

ចិន៖ ប្រធានាធិបតីចិន Xi Jinping បានកោតសរសើរទៅកាន់ប្រទេសវៀតណាម អំឡុងពេលនៃកិច្ចពិភាក្សាជាមួយមេដឹកនាំថ្មីរបស់វៀតណាម លោក To Lam នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់ចាប់តាំងពីលោកឡើងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ។ 

ជំនួបនៃមេដឹកនាំកំពូលប្រទេសទាំងពីរត្រូវបានគេមើលឃើញថា ជាការបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាប្រទេសជិតខាងដែលប្រកាន់យករបបកុម្មុយនិស្តទាំងពីរ ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថិតក្នុងការវិវត្តន៍យ៉ាងល្អ បើទោះបីជាមានការប៉ះទង្គិចគ្នាតាមព្រំដែនម្តងម្កាល ជាពិសេសបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងណាក្ដី។ 

នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Xi ថ្លែងថា៖ "ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពវិស័យការទូតក្នុងនាមជាប្រទេសជិតខាងរបស់យើង ហើយគាំទ្រវៀតណាមក្នុងការប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្ស ប្រកាន់យកមាគ៌ាសង្គមនិយមសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងធ្វើឱ្យស៊ីជម្រៅនូវបុព្វហេតុនៃកំណែទម្រង់ និងទំនើបកម្មសង្គមនិយម"។ សារព័ត៌មានចិន Xinhua បានបន្តដកស្រង់សំដីរបស់ប្រធានាធិបតីចិនយ៉ាងដូច្នេះថា៖ "ខ្ញុំជឿជាក់ថាផ្លូវរបស់យើងនឹងត្រូវបានពង្រីកកាន់តែធំ នៅពេលដែលនៅតែបន្តដើរលើវា"។ ក្រៅពីនេះ លោក Xi ក៏បានរំលេចអំពីការប្រាស្រ័យទាក់ទងការងារយ៉ាងល្អ និងទំនាក់ទំនងមិត្តភាពផ្ទាល់ខ្លួនយ៉ាងប្រសើរជាមួយលោក To Lam ទៀតផង។ 

ចិនបានបង្ហាញពីភាពរីករាយដែលមេដឹកនាំកំពូលវៀតណាមបានជ្រើសរើសយកជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបង្អស់ ដែលចិនបានអះអាងថាវាបានឆ្លុះបញ្ចាំងអំពីយ៉ាងពេញលេញនូវសារៈសំខាន់ដែលមេដឹកនាំវៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ។

លោក To Lam បានធ្វើដំណើរមកដល់ខេត្ត Guangzhou ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃអាទិត្យ ដែលលោកនឹងចំណាយពេល ៣ថ្ងៃសម្រាប់ដំណើរទស្សនកិច្ចនេះ ក្នុងនោះលោកក៏មានជំនួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងមន្ត្រីកំពូលៗរបស់ចិនមួយចំនួនទៀត។ អំឡុងទស្សនកិច្ចនៅ Guangzhou លោក​ក៏បាន​ទៅ​ទស្សនាទីតាំងមួយចំនួនដែលជាទីកន្លែងធ្វើ​សកម្មភាព​បដិវត្តន៍របស់លោក ហូ ជីមិញ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក