ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយកដ្ឋានសុខាភិបាលហ្វីលីពីនកំណត់បានករណីឆ្លងជំងឺអ៊ុតស្វា (Mpox) ដំបូងបង្អស់ក្នុងឆ្នាំ២០២៤

ហ្វីលីពីន៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីនបានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថា ហ្វីលីពីនបានរកឃើញករណីថ្មីចុងក្រោយនៃមេរោគអ៊៊ុតស្វា ឬ Mpox ដែលជាការរកឃើញមេរោគនេះជាលើកដំបូងបង្អស់រាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ ដោយនាយកដ្ឋានសុខាភិបាលកំពុងរង់ចាំលទ្ធផលតេស្ត ដើម្បីអាចកំណត់ពីប្រភេទនៃវីរុសនេះ។ នាយកដ្ឋានសុខាភិបាលបញ្ជាក់ថា អ្នកជំងឺនៃករណីនេះគឺជាបុរសជនជាតិហ្វីលីពីនម្នាក់ មានអាយុ ៣៣ឆ្នាំ ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ 

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធកន្លងទៅក៏បានប្រកាសដាក់វីរុស Mpox គឺជាក្ដីកង្វល់រួមនៃសុខភាពសាធារណៈជាសកល ដែលជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុត បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគនេះនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាងក្នុងទ្វីបអាហ្វ្រិកមួយចំនួនទៀត។ ទម្រង់ថ្មីនៃមេរោគនេះបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែការរីករាលដាលហាក់បីដូចជាមានភាពងាយស្រួលខ្លាំង ពោលគឺអាចឆ្លងបានតាមរយៈទំនាក់ទំនងជិតស្និទ្ធនៃជីវភាពសាមញ្ញប្រចាំថ្ងៃ។

ករណីនៃមេរោគបំលែងថ្មីរបស់មេរោគ Mpox នេះក៏ត្រូវបានបញ្ជាក់ថាបានរកឃើញនៅឯប្រទេសស៊ុយអែតកាលពីថ្ងៃព្រហស្បតិ៍ផងដែរ មានន័យថាវាបានផ្សារភ្ជាប់ទៅនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលជាករណីដំបូងនៃការរីករាលដាលចេញខាងក្រៅទ្វីបអាហ្វ្រិកដូចគ្នា។ ដោយឡែក កាលពីថ្ងៃសុក្រប៉ាគីស្ថានក៏បានបញ្ជាក់ពីការរឃើញករណីឆ្លងមេរោគ Mpox នេះ នៅក្នុងខ្លួនអ្នកជំងឺដែលបានត្រឡប់មកពីប្រទេសតំបន់ឈូងសមុទ្រអារ៉ាប់ផងដែរ។

សូមបញ្ជាក់ថា ករណី​ថ្មី​នៅ​ហ្វីលីពីននេះ គឺ​ជា​ករណី​ទី​១០ហើយ​ដែល​មន្ទីរ​ពិសោធន៍​សុខាភិបាល​បាន​រក​ឃើញ។ ដោយឡែក ការរកឃើញមេរោគអ៊ុតស្វាដំបូងបង្អស់ក្នុងហ្វីលីពីនគឺកើតមានកាលពីខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយកដ្ឋានសុខាភិបាលហ្វីលីពីនបញ្ជាក់ថា អ្នកជំងឺបានចាប់ផ្តើមមានរោគសញ្ញាកាលពីជាងមួយសប្តាហ៍មុន ជាមួយអាការៈគ្រុនក្តៅ ហើយក្រោយពីបន្តតាមដានរយៈពេល ៤ថ្ងៃ គេសង្កេតឃើញមានស្នាមកន្ទួលច្បាស់ៗនៅលើមុខ ខ្នង ដើមទ្រូង ក្រលៀន ក៏ដូចជាបាតដៃ និងបាតជើងទៀតផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក