ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន បង្ហាញឯកសារសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឯកសារមួយច្បាប់ស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដោយសម្តេចបញ្ជាក់ថា «គ្មានអ្វីជាសម្ងាត់ទេ សូមមើលអោយច្បាស់»

សាររបស់សម្តេចតេជោមានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមជូននូវ សេចក្ដីសម្រេចរបស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលេខ០៧៤ រ.ស ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។»

សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤រដ្ឋសភាមានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភាដែលក្នុងនោះ ៖

- គណបក្ស ប្រជាជនកម្ពុជា ទទួលបានបាន ៩០កៅអី

- គណបក្ស សម រង្សី ទទួលបាន ២៦កៅអី

- គណបក្ស សិទ្ធមនុស្ស ទទួលបាន ៣កៅអី

- គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន ២កៅអី

- គណបក្ស ហ្វុនស៊ីនប៉ិច ទទួលបាន ២កៅអី

នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភាដើម្បីតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។

គណបក្ស សម រង្សី និង គណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី រឺសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ:កម្មការនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។

ក្នុងសេចក្ដីសម្រេចនេះ ឯ.ឧ ឡុង រី មកពីតំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិកមានលេខរៀង១៤ក្នុងបញ្ជីគណ:កម្មការ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក