ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលការលើកលែងទោសចុងក្រោយពីព្រះមហាក្សត្រ

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់បញ្ចូលឈ្មោះនៅក្នុងបញ្ជីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ខណៈលោកនឹងត្រូវបានទទួលការលើកលែងឱ្យរួចផុតពីទោសទាំងអស់នៅថ្ងៃទី១៨ ខែសីហាស្អែកនេះ។ 

ដំបូងឡើង លោក ថាក់ស៊ីន នឹងត្រូវទទួលបានការអនុវត្តទោសចប់សព្វគ្រប់នៅដំណាច់ខែសីហានេះ ក៏ប៉ុន្តែលោកត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវបានទទួលការលើកលែងទោសជាទូទៅ ក្នុងឱកាសអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រដែលធ្វើឡើងកាលពីខែមុននេះ។ 

គួរឱ្យដឹងថា លោក ថាក់ស៊ីន បានវិលត្រឡប់មកកាន់ប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លោកត្រូវវបានតុលាការផ្តន្ទាទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ និងសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ក្រោយមកបានត្រូវបានបន្ថយទោសមកនៅត្រឹម ១ឆ្នាំពីសំណាក់ព្រះមហាក្សត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក