ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋកម្ពុជាត្រូវបានទទូចឱ្យ “រស់នៅតាមបែបគន្លងថ្មី” ខណៈការរឹតត្បិតមើលទៅអាចងាយស្រួល

ភ្នំពេញ: ក្រសួងសុខាភិបាលត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើ “យុទ្ធសាស្ត្រចាកចេញ” ដើម្បីបន្ធូរបន្ថយការរឹតត្បិតស្ថានភាពកូវីដ-១៩ និងធ្វើឱ្យប្រទេសនេះត្រៀមខ្លួនរស់នៅក្នុងស្ថានភាពធម្មតាតាមគន្លងថ្មី។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវការចាប់ផ្តើមរៀនពីរបៀបរស់នៅជាមួយស្ថានភាពនៃវីរុស ប៉ុន្តែគាត់បាននិយាយថា “ការអនុវត្តគោលការណ៍ណែនាំដែលចេញដោយរដ្ឋាភិបាលនៅតែបន្តអនុវត្ត” ។ ការរឹតបន្តឹងបម្រាមបច្ចុប្បន្ននៅក្នុងទីក្រុងភ្នំពេញនឹងត្រូវផុតកំណត់នៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ។

សម្រាប់អាជីវកម្មដែលមានហានិភ័យខ្ពស់ក្នុងរាជធានី “តាមរបៀបធម្មតាគន្លងថ្មី” នឹងមិនអាចអនុវត្តក្នុងពេលឆាប់ៗនោះទេ។ ម្ចាស់អាជីវកម្មត្រូវបានបិទទ្វារចាប់តាំងពីដើមខែមីនា ប៉ុន្តែគេសង្កេតឃើញថា ប្រជាពលរដ្ឋបានអនុវត្តការពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និងជៀសវាងជួបជុំគ្នាច្រើនតាមដែលអាចធ្វើទៅបាន គឺប្រហែលនឹងនៅបន្តការអនុវត្ត។

ប្រជាជន ៨០% បានទទួលវ៉ាក់សាំងពេញលេញទាំងពីរដូសរួចទៅហើយ។ ប្រទេសកម្ពុជាដូចជាប្រទេសសិង្ហបុរីដែរ កំពុងព្យាយាមដើម្បីទទួលបានភាពផ្សាំនៃវ៉ារ្យ៉ង់។ ការរស់នៅបែបគន្លងថ្មី នឹងមានន័យថា ការរស់នៅជាមួយវីរ៉ុសកូវីដ តាមរបៀបដែលយើងរស់ដូចគ្នានឹងជំងឺផ្តាសាយ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលោកវេជ្ជបណ្ឌិត លី អាលីឡាន បានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពប្រសើរឡើង។

ជាមួយគ្នានេះក្រសួងសុខាភិបាលបានកំពុងសម្លឹងមើលការពង្រីកការចាក់វ៉ាក់សាំង ដែលរួមបញ្ចូលទាំងកុមារដែលមានអាយុពី ១០-១២ ឆ្នាំ។ ការប្រើប្រាស់ស៊ីណូវ៉ាក់នឹងត្រូវបន្តប្រើប្រាស់ដូចយន្តការដែលមានស្រាប់ ហើយដែលកំពុងនាំចូលមកក្នុងប្រទេសជាបន្តបន្ទាប់តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ត្រូវបានប្រើរួចទៅហើយចំពោះកុមារចាប់ពីអាយុ ៣ឆ្នាំនៅប្រទេសចិន ហើយត្រូវបានគេប្រើដើម្បីសម្រាប់កុមារកម្ពុជាដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក