ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីថ្នាលឌីជីថលសម្រាប់ចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបើកកិច្ចប្រជុំវាយតម្លៃវឌ្ឍនភាព និងពិភាក្សាផែនការដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងលេខាធិការដ្ឋាន បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិ និងកញ្ចប់អត្ថប្រយោជន៍ដែលបានរៀបចំដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលក៏បានបង្ហាញពីថ្នាលឌីជីថល ដែលត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ថ្នាលបច្ចេកវិទ្យានេះអាចត្រូវបានប្រើប្រាស់តាមរយៈវិបផតថល កម្មវិធីទូរសព្ទ (mobile app) ឬតាមរយៈភ្នាក់ងារដៃគូ រួមមានស្ថាប័នហិរញ្ញវត្ថុ បេឡាជាតិរបបសន្តិសុខសង្គម និងសមាគមធុរកិច្ចនានា ហើយជាថ្នាលដែលងាយស្រួលប្រើប្រាស់ និងចំណាយពេលប្រមាណតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះដើម្បីចុះឈ្មោះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ហើយមានមធ្យោបាយងាយស្រួលជាច្រើនសម្រាប់ការចុះឈ្មោះ។ ទិន្នន័យដែលទទួលបានពីថ្នាលឌីជីថលនេះ នឹងផ្តល់ជាព័ត៌មានសម្រាប់ការបង្កើតគោលនយោ​បាយ និងការរៀបចំអន្តរាគមន៍ចាំបាច់នានារបស់រាជរដ្ឋាភិបាល។ វាក៏នឹងជួយសម្រួលដល់ការឈានចូលក្នុងប្រព័ន្ធផ្លូវការនាពេលអនាគតផងដែរ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរៀបចំថ្នាលឌីជីថល និងបានយល់ស្របចំពោះការរៀបចំយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេស ដើម្បីលើកកម្ពស់ការចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ថ្នាលនេះត្រូវបានមើលឃើញថា ជាជំហានដ៏សំខាន់មួយសម្រាប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ ដែលនឹងផ្តល់លទ្ធភាពឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ ដូចជារបបសន្តិសុខ​សង្គម សេវាហិរញ្ញវត្ថុផ្លូវការ ការអភិវឌ្ឍជំនាញ និងកម្មវិធីជំនួយនានារបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំបានសម្រេចលើកសំណើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីរៀបចំដាក់ឱ្យដំណើរការថ្នាលឌីជីថល និងយុទ្ធនាការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងនៅទូទាំងប្រទេស។

ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារតាមវិស័យ និងមូលដ្ឋានរបស់ខ្លួន ដើម្បីលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ រៀបចំរបាយការណ៍វឌ្ឍនភាពរួម ជូនរាជរដ្ឋាភិបាល ដោយឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការពិនិត្យតាមដាន និងវាយតម្លៃ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក