ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS៖ លោកស្រី Paetongtarn Shinawatra ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្លាយជានាយករដ្ឋមន្ត្រីថ្មីដឹក​នាំរដ្ឋាភិបាលថៃ

ថៃ៖ សភាថៃបានបញ្ចប់ការបោះឆ្នោតវិសាមញ្ញនៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ខណៈលោកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ Thaksin Shinawatra ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ។

ជាអ្នកនយោបាយចំណូលថ្មីរបស់ថៃក៏ពិតមែន ប៉ុន្តែលោកស្រី Paetongtarn នឹងក្លាយជានាយករដ្ឋមន្រ្តីស្រ្តីទី២ នៅក្នុងប្រវត្តិសាស្រ្តថៃ និងជានាយករដ្ឋមន្ត្រីថៃទី៣ ដែលមានប្រភពពីត្រកូលអ្នកជំនួញ Shinawatra ដែលនេះអាចជាភាពភ្ញាក់ផ្អើលមួយក្នុងរបត់នយោបាយថៃ និងជាពិសេសគឺការសម្រេចក្នុងរយៈពេលដ៏ខ្លីក្រោយការបញ្ចប់តំណែងរបស់លោក Srettha Thavisin។ 

សូមបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីថ្ងៃពុធបានសម្រេចបញ្ចប់មុខតំណែងរបស់លោក Srettha Thavisin ក្នុងនាមជានាយករដ្ឋមន្រ្តី និងបានជំរុញឱ្យមានការរៀបចំបេក្ខភាពប្រជែងតំណែងកំពូលនេះពីបណ្ដាគណបក្សផ្សេងៗភ្លាមៗផងដែរ។ 

សេចក្ដីសម្រេចពីតុលាការធម្មនុញ្ញបានជះឥទ្ធិពលយ៉ាងខ្លាំងលើរបត់នយោបាយថ្មីរបស់ថៃ ដោយជាក់ស្ដែងកាលពីសប្តាហ៍មុនតុលាការធម្មនុញ្ញបានប្រកាសរំលាយចោលគណបក្សឆ្ពោះទៅមុខ (Move Forward Party) និងបានដាក់បំរាមលោក Pita Limjaroenrat មេដឹកនាំគណបក្សនេះមិនឱ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។ ដោយឡែក នៅសប្តាហ៍នេះតុលាការធម្មនុញ្ញបានដកហូតតំណែងរបស់លោកនាយករដ្ឋមន្រ្តី Srettha Thavisin ដោយសំឡេងតានតឹង ៥-៤ ជុំវិញការតែងតាំងលោក Pichit Chuenban ជាសមាជិកគណៈរដ្ឋមន្ត្រី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក