ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សកម្មភាពទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅមណ្ឌលសុខភាពក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្រ្តី បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវានៅមណ្ឌលសុខភាពក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងផ្តល់សេវាថែទាំសុខភាព កិច្ចការរៀបចំទទួលអ្នកជំងឺ កិច្ចការពិគ្រោះជំងឺទឹកនោមផ្អែម-លើសឈាម និងរោគស្ត្រី ការរក្សាទុកដាក់ថ្នាំសង្កូវ វ៉ាក់សាំង ការរក្សាឯកសារ-កត់ត្រាពត៌មាន លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ដោយផ្ទាល់ដល់កុមារ ដែលមកទទួលសេវាថ្នាំបង្ការនៅមណ្ឌលសុខភាព។ សេវាផ្តល់វ៉ាក់សាំងថ្ងៃនេះ ជាការរំលឹកដល់អនុស្សាវរីយ៍ និងបទពិសោធន៍របស់ លោកសាស្ត្រាចារ្យផ្ទាល់ ដែលលោកបានទទួលបម្រើសេវាការចាក់វ៉ាក់សាំងនៅតាមសហគមន៍ កាលអំឡុងដើមទស្សវត្សរ៍៩០។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក